ជាការពិត រាល់គ្រឿងក្នុងរបស់សត្វចិញ្ចឹមដែលយើងតែងបរិភោគដូចជាគោ ជ្រូក មាន់ ជាដើម វេជ្ជបណ្ឌិតពុំណែនាំឲ្យបរិភោគឡើយ ព្រោះវាសំបូរទៅដោយមេរោគ។តែបើយើងចំអិនវាបានឆ្អិនល្អ ​វាបែរជាបានផ្តល់គុណប្រយោជន៍គួរឲ្យចាប់អារម្មណ៍ដែរ។

ដូច្នេះ ខាងក្រោមនេះ ប្រិយមិត្តដែលនិយមថ្លើមមាន់ នឹងយល់ដឹងពីសារៈសំខាន់ទាំង៥យ៉ាង ទទួលបានពីការបរិភោគម្ហូបនេះ៖ 

១. ពង្រឹងសុខភាពភ្នែក

វីតាមីនលេខមួយ ដែលជួយពង្រឹងសុខភាពភ្នែកយើងនោះ គឺវីតាមីន A នេះឯង។ ថ្លើមមាន់សំបូរដោយវីតាមីន A យ៉ាងច្រើនក្រៃលែង ដែលធ្វើឲ្យវាជាអាហារមួយប្រភេទដែលងាយរក និងទទួលបានវីតាមីនដ៏សំខាន់។ ការបរិភោគថ្លើមមាន់ដែលចម្អិនបានល្អ ជួយឲ្យកោសិកាភ្នែកដំណើរការល្អធ្វើឲ្យដឺក្រេភ្នែកពុំងាយឡើង និងសមត្ថភាពភ្នែកពុំងាយអន់ថយ។ វីតាមីន A ដែលមានក្នុងថ្លើមមាន់ជួយការពារ បញ្ហាស្ងួតភ្នែក  ប្រឆាំង និងការពារពីជំងឹភ្នែកមួយចំនួនដូចជា ជំងឺឡើងទឹកបាយក្នុងប្រស្រីភ្នែកជាដើម។

រូបតំណាង

២. ល្អសម្រាប់ជាលិការាងកាយ

ចេះតែឡើងពងបែកលើ បបូរមាត់ អណ្តាត ហើយល្បកស្បែកនៅសងខាងបបូរមាត់មែនទេ? នេះអាចជាសញ្ញាបញ្ជាក់ពីកង្វះវិតាមីន B2 ដែលមានសារៈសំខាន់យ៉ាងខ្លាំងសំរាប់់ការដុះលូតលាស់នៃកោសិកា  ការជួសជុល  និងការផលិតកោសិកាថ្មី ជាពិសេសលើជាលិកាស្បែកនេះឯង។ ដូច្នេះការបរិភោគថ្លើមមាន់ បានផ្តល់នូវវីតាមីន ដ៏ចំបាច់យ៉ាងច្រើនសំរាប់ជាលិការបស់យើង។

រូបតំណាង

៣. ជួយដល់ការបង្កកំណើតកូនក្នុងផ្ទៃពោះ

ថ្លើមមាន់ សំបូរដោយសារធាតុហ្វូលាត ដែលជំរុញដល់ការលូតលាស់របស់សរីរាង្គរបស់កូនក្នុងស្បូនឲ្យបានល្អ។ សារធាតុអាស៊ីតពិសេសម៉្យាងដែលមានក្នុងថ្លើមមាន់ បានពង្រឹង សុខភាពរបស់ក្រពេញករទិចលើតំរង់នោម ដែលក្រពេញនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចេញអរម៉ូនភេទមួយចំនួន ដែលម្តាយកំពុងពរពោះត្រូវការជាចាំបាច់សំរាប់ការលូតលាស់របសកូនក្នុងផ្ទៃ។

រូបតំណាង

៤. កាត់បន្ថយបញ្ហាស្ត្រេស

អ្នកត្រូវដឹងថា ស្ត្រេសពុំមែនជាជំងឺឡើយ ប៉ុន្តែវាគ្រាន់តែជាសញ្ញាប្រាប់ថាសរីរាង្គកាយយើងជាពិសេសខួរក្បាលកំពុងទទួលរងសំពាធ។ នៅពេលយើងស្ត្រេស អរម៉ូនករទីស៊ូលដែលមានប្រភពពីក្រពេញលើតំរង់នោម បានបញ្ចេញដើម្បីការពារការខូចខាតកោសិកាពីការស្ត្រេស។  ប៉ុន្តែនៅពេលបរិមាណអរម៉ូននេះបញ្ចេញច្រើនហួសធ្វើឲ្យបាត់បង់លំនឹង  វានឹងផ្តល់ផលប៉ះពាល់ដល់សុខភាពយ៉ាងច្រើនវិញ។  សារធាតុអាស៊ីតពិសេសម៉្យាងដែលទទួលបានពីការបរិភោគថ្លើមមាន់ បានចូលរួមចំណែកក្នុងការជួយរក្សា និងជំរុញដល់ដំណើរការនៃការបញ្ចេញអរម៉ូនស្ត្រេសនេះឲ្យនៅត្រឹមកំរិតមួយសមស្រប។ 

រូបតំណាង

៥. ជួយដល់សុខភាពរាងកាយទាំងមូល

ថ្លើមមាន់សំបូរដោយសារធាតុសំខាន់ៗជាច្រើនដូចជា សារធាតុដែក ស័ង្កសី និងម៉ាញេស្យូមជាដើម។

សារធាតុដែក ជាប្រភពមួយសំខាន់សំរាប់ការផលិតកោសិកាឈាមក្រហម ជាពិសេស វាជួយរក្សាដំណើរការកោសិកាឈាមក្រហមក្នុងការចាប់យកអុកស៊ីសែនឲ្យកាន់ប្រសើរ។

ចំណែកសារធាតុស័ង្កសីវិញ ផ្តល់ជំនួយដល់ដំណើរការធម្មតារបស់កោសិកាដូចជា ការរក្សាទម្រង់ហ្សេននៅពេលបង្កើតកោសិកាថ្មី  ការផ្សះមុខរបួស  និងការផលិតប្រូតេអ៊ីនរបស់កោសិកាជាដើម  ដែលជាប្រភពនៃថាមពល។  ទាំងអស់នេះ សុទ្ធតែជាកត្តាជំរុញប្រព័ន្ធភាពស៊ាំរាងកាយ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]