ខេត្តស្ទឹងត្រែង ៖ ពស់ថ្លាន់មួយក្បាលមានទំងន់១៤គីឡូក្រាម ប្រវែងជាង៣ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋចោទជាជនសង្ស័យព្រោះវាបានចូលមកលួចបំរុងចាប់មាន់អ្នកស្រុកស៊ីនៅក្នុងទ្រុងក្រោយផ្ទះ ​មួយកន្លែងនៅចំណុចអូរពងមាន់ ក្នុងភូមិរាជានុកូល សង្កាត់-ក្រុងខេត្តស្ទឹងត្រែងកាលពីវេលាម៉ោង១១និង០៥នាទីថ្ងៃត្រង់1 ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ។

សត្វពស់នេះត្រូវបានម្ចាស់មាន់ចាប់បង្ឃាំងទុកអស់រយៈពេល២ថ្ងៃទើបថ្ងៃទី១៥ ខែមិថុនា នាំយកមកប្រគល់ឱ្យមន្ត្រីជំនាញនៅសង្កត់រដ្ឋបានព្រៃឈើស្ទឹងត្រែងដើម្បីរៀបចំចំណាត់ការទៅតាមនីតិវិធី ។

លោក ប៊ុន តុលា អ្នកចាប់បានពស់នេះនិយាយថា នៅថ្ងៃទី១៣ មិថុនា មាន់របស់គាត់ផ្អើលពេញទ្រុងទាំងថ្ងៃហើយគាត់បានទៅមើលឃើញពស់ថ្លាន់ដ៏ធំនេះកំពុងគំរាមចាប់មាន់ពេលនោះគាត់បានហៅអ្នកស្រុកមកជួយចាប់ច្រកបញ្ជូលក្នុងថង់ លុះដល់ថ្ងៃទី១៥ មិថុនា ទើបនាំយកមកឱ្យមន្ត្រីជំនាញ ។

លោក ម៉ែន សុខា មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើក្បាលរមាសបានសាទរចំពោះបងប្អូនប្រជាពលរដ្ឋយើងដែលមានស្មារតីភ្ញាក់រលឹកយកសត្វពស់នេះមកប្រគល់ឱ្យសមត្ថកិច្ច ជាការបង្ហាញឱ្យឃើញពីការចូលរួមអភិរក្សសត្វព្រៃ ។ លោកថា សត្វពស់មួយក្បាលនេះលោកនឹងប្រគល់ទៅឱ្យក្រុមអង្គការអភិរក្សសត្វព្រៃយកទៅលែងនៅតំបន់អភិរក្សសត្វព្រៃនៅក្នុងប្រទេសកម្ពុជាយើង ៕

ពស់ថ្លាន់មានទំងន់១៤គីឡូក្រាម ប្រវែងជាង៣ម៉ែត្រ
ពស់ថ្លាន់មានទំងន់១៤គីឡូក្រាម ប្រវែងជាង៣ម៉ែត្រ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]