យោងទៅតាមប្រភពព័ត៌មាន អាស៊ីវ័ន របស់ប្រទេសចិនបានឲ្យដឹងថា ស្រ្តីម្នាក់បានសំរាលកូននៅលើឡានក្រុងយ៉ាងរលូន ក្នុងរយៈពេលប្រហែលជា ៥នាទី ដោយគ្មាននរណាម្នាក់បានដឹងនោះទេ។

ស្រ្តីដែលបានសំរាលកូននៅលើឡានក្រុងនោះ មានឈ្មោះថា  Wang Liying មានអាយុ ៣៩ឆ្នាំ ដែលនាងបានជិះឡានក្រុង សំដៅទៅមន្ទីរពេទ្យ Chengdu Medical College Hospital ក្នុងប្រទេសចិន ជាមួយនឹងកូនប្រុសរបស់នាង ដែលមានអាយុ ៣ឆ្នាំ។ បន្ទាប់ពីសំរាលកូនហើយនោះ អ្នកដំណើរនៅលើឡានក្រុង បានសួរនាំនាង និងបានយកកន្សែងមករុំទារកនោះ ដើម្បីទារកឲ្យមានភាពកក់ក្តៅ  ហើយក៏ឲ្យអ្នកបើកបរជូននាងទៅមន្ទីរពេទ្យ ដែលនៅក្បែរនោះតែម្តងទៅ។ ចំនែកឯកូនប្រុសអាយុ ៣ឆ្នាំរបស់ស្រ្តីនោះ បានឈរក្បែរនាងទាំងសេចក្តីងឿងឆ្ងល់ នៅពេលដែលបានឃើញប្អូនប្រុសបង្កើតរបស់ខ្លួន បានចេញពីពោះរបស់ម្តាយបែបនេះ។

យ៉ាងណាម៉ិញ នៅពេលដែលទៅដល់មន្ទីរពេទ្យហើយ គ្រូពេទ្យបាននិយាយថា ម្តាយនឹងកូនគេទាំងពីរនាក់ គឺមានសុខភាពល្អណាស់។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]