ថៃ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីរូបស្រស់កូនកាត់ ថៃ-ដាណឺម៉ាក កញ្ញា Sririta Jensen បានធ្វើឱ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើល ព្រោះដោយសារតែ នាងបានបង្ហាញវត្តមានចូលរួមនៅក្នុងកម្មវិធីដើរបង្ហាញម៉ូត Vogue Gala 2018 ជាមួយនឹងឈុតសម្លៀកបំពាក់ដែលច្នៃចេញពីសូត្រយ៉ាងស្រស់ស្អាត។

ប៉ុន្តែអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំងនោះគឺ ឈុតសម្លៀកបំពាក់របស់កញ្ញា Sririta Jensen បានច្នៃសម្លៀកបំពាក់របស់នាង ពីក្រណាត់សូត្រជាលក្ខណៈបុរាណទេ តែក៏មានការកែច្នៃបង្កប់ជាមួយនឹងភាពស៊ិចស៊ីមិនណយ ដែលកម្របានឃើញពីមុនមក។

ដោយជាក់ស្តែង គេឃើញឈុតរបស់នាង គឺវាលបញ្ចេញសាច់ខ្នងស្ទើរតែទាំងអស់ឡើងចង់ដល់ចង្កេះទៅហើយ ធ្វើឱ្យអ្នកដែលបានឃើញអត់ទ្រាំ មិនសរសើរមិនបានចំពោះការច្នៃម៉ូតដ៏ប្លែកនេះ ទោះបីជានៅក្នុងឈុតបុរាណយ៉ាងណាក៏ដោយ ក៏ប៉ុន្តែមិនភ្លេចឡើយ ការបង្ហាញនូវភាពស៊ិចស៊ីទាក់ទាញចំណាប់អារម្មណ៍៕  

ទស្សនាកម្រងរូបភាពខាងក្រោមនេះទាំងអស់គ្នា៖​

Sririta
ឈុតច្នៃពីសូត្ររបស់ Sririta
ឈុតច្នៃពីសូត្ររបស់ Sririta
ឈុតច្នៃពីសូត្ររបស់ Sririta
ឈុតច្នៃពីសូត្ររបស់ Sririta
ឈុតច្នៃពីសូត្ររបស់ Sririta
ឈុតច្នៃពីសូត្ររបស់ Sririta
ឈុតច្នៃពីសូត្ររបស់ Sririta
ឈុតច្នៃពីសូត្ររបស់ Sririta

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]