រុស្ស៊ី៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានទូរស័ព្ទទៅកាន់គ្រូបង្វឹកក្រុមជម្រើសជាតិរុស្ស៊ី Stanislav Cherchesov ដោយលោកបានអបអរសាទរនឹងជ័យជម្នះមួយនេះ ក្រោយពីបញ្ចប់ការប្រកួតដោយរុស្សីបានលុតក្រុមអារ៉ាប៊ីសាអ៊ូឌីតក្នុងលទ្ធផល ៥ ទល់នឹង ០ ក្នុងការប្រកួតបើកឆាក World Cup។

Vladimir Putin

គ្រូបង្វឹកក្រុមរុស្សុីរូបនេះបានបន្ថែមថាលោក Putin បានស្នើលោកឱ្យរក្សាទម្រង់លេងរបស់ក្រុមឱ្យដូចអ្វីដែលពួកគេបានប្រកួតជាមួយនឹង អារ៉ាប៊ីសាអ៊ូឌីត ដែលមានអ្នកទស្សនាផ្ទាល់ជិត ៨ ម៉ឺននាក់នៅកីឡដ្ឋាន Luzhniki ក្រោមអធិបតីភាពរបស់លោក Putin និងព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត។

គួរឲ្យដឹងផងដែរថាកាលពីយប់មិញនេះ អារ៉ាប៊ីសាអ៊ូឌីត បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរពីសំណាក់ម្ចាស់ផ្ទះរុស្សុី ទោះបីជាពួកគេព្យាយាមយ៉ាងណាក្តី ក៏នៅតែមិនអាចទំលុះសំណាញ់ទីរបស់ក្រុមម្ចាស់ផ្ទះបានឡើយ។

បើក្រឡែកទៅមើលចំណាត់ថ្នាក់ក្នុង FIFA Ranking ឃើញថា រុស្សុី នៅក្រោម អារ៉ាប៊ីសាអ៊ូឌីត ចំនួន ៣ លេខតែពួកគេអាចយកឈ្នះក្រុមដែលឈរលើពួកគេបានដែលនេះជារឿងដែលអស្ចារ្យមួយសម្រាប់ម្ចាស់ផ្ទះ World Cup លើកនេះ៕

កីឡដ្ឋាន Luzhniki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]