អាល្លឺម៉ង់៖ ខ្សែបម្រើ Toni Kroos របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់បាននិយាយថាការប្រកួតបើកឆាកក្នុងពូលក្នុងពហុកីឡដ្ឋាន Luzhniki ក្នុងទីក្រុងម៉ូស្គូ ពួកគេមានចំណុចល្អមួយចំនួនគឺការលើកទឹកចិត្តនិងឆន្ទៈគ្រប់គ្រាន់ដែលផ្តល់ដោយគ្រូបង្វឹករបស់គេផ្ទាល់ដែលទាំងនេះជាគោលដៅសំខាន់មួយសម្រាប់ក្រុម។

Toni Kroos

ខ្សែបម្រើក្រុម Real Madrid រូបនេះបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា៖ «មនុស្សគ្រប់គ្នានៅទីនេះគឺផ្តល់នៅទំនុកចិត្តនិងកម្លាំងចិត្តដល់ពួកគេដែលគេទាំងអស់គ្នានិងសន្យាថានឹងយកជ័យជម្នះនេះជូនអ្នកទាំងអស់គ្នាមិនអោយខកចិត្តឡើយ។ ពួកគេមានភាពរឹងមាំជាពិសេសអ្នកចាំទី Manuel Neuer បានវិលត្រលប់មកជួយក្រុមវិញហើយ បន្ទាប់ពីគេរងរបួសមក»

កីឡាកររូបនេះបានប្រាប់ថា៖ «ប៉ុន្តែប្រសិនបើមាននរណាម្នាក់នៅក្នុងក្រុមមិនបានបង្ហាញខ្លួននៅក្នុងការប្រកួតបាល់ទាត់ពិភពលោកនោះទេ វាជារឿងយុត្តិធម៌ណាស់សម្រាប់ពួកគេទាំងអស់គ្នា ព្រោះគេទាំងអស់គ្នាជាចំណែកមួយដែលបានជួយក្រុមកន្លងមក ដូច្នេះបើសិនជានរណាម្នាក់មិនបានបង្ហាញខ្លួនទេនោះវាជារឿងមួយដែលពួកគេពិបាកទទួលយកណាស់»។

Toni Kroos

អតីតខ្សែបម្រើរបស់ក្រុម Bayern Munich រូបនេះថាបទពិសោធន៍ដែលគេធ្លាប់ឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៏ World Cup ២០១៤ រួចមកហើយនោះគេនឹងយកវាមកប្រើម្តងទៀតនៅលើកនេះដើម្បីឈ្នះការប្រកួតនេះម្តងទៀត។

ការប្រកួតកម្តៅសាច់ដុំកន្លងទៅរបស់ពួកគេបានជួយឱ្យគេមានភាពរឹងមាំជាពិសេសតំបន់ការពារនិងអ្នកចាំទីដែលពួកគេមានទំនុកចិត្តខ្ពស់ខ្លាំងណាស់សម្រាប់ការប្រកួតនាពេលខាងមុខនេះ៕

Toni Kroos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]