រាជធានីភ្នំពេញ​ ៖ ឈាម​ស្រែក​​​​ស្បែក​ហៅ​​​​​​​ឃាតករ​​​បាតដៃ​ប្រឡាក់​​ឈាម​​​អ្ន​​ក​​ស្លូត​ ត្រង់​​​​​តែង​​​​គេច​មិន​រួច​ពី​ការ​ចូល​​ដេក​គុក​ទេ​ គ្រាន់​​តែយូរ​ឬ​​ឆាប់​ប៉ុណ្ណោះ​​​​។ ​​ជាក់​ស្តែង​​ជនសង្ស័យ​ជា​ឃាត​ករ​ម្នាក់​​​ទៀតត្រូវបាន​ចាប់​ខ្លួន​​​ពីបទ​ ​​វាយ​សម្លាប់​​គូស្នេហ៍​​វ័យ​ក្មេង​នៅក្នុង​​​សង្កាត់​​ភ្នំពេញ​ថ្មី​​ ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ​ ​កាលពី​​​​ថ្ងៃទី​​១៦ ​មករា ​កន្លងមក​ នៅ​ចំណុច​វាល​​ស្រែផ្លូវ​លំក្នុង​ភូមិ​​​ដំណាក់​​ សង្កាត់​​ភ្នំពេញ​​​ថ្មី ខណ្ឌសែន​សុខ​​ បន្ទាប់​​ពី​​ប៉ូលិស​ព្រហ្ម​ទណ្ឌ​​​ខណ្ឌសែន​សុខ​​​តាម​ប្រមាញ់​​អស់​​រយៈពេល ​​ជិត២​ខែទើប​​ស្រាវ​ជ្រាវ​​​ចាប់​ខ្លួន​​បាន​។

តាម​រយៈ​​ប្រជា​ពល​​រដ្ឋ​​ល្អ​ផ្តល់​ដំណឹង​​​ពីជន​ សង្ស័យ​​​​នៅ​ថ្ងៃទី​១១​ ​មីនា វេលា​​ម៉ោង​​១០​និង​​៣០​​នាទី​​​​ព្រឹក​ កម្លាំង​​ប៉ូលិសប៉ុស្តិ៍​​​​ភ្នំពេញ​ថ្មី​​និង​ប៉ូលិស​​ព្រហ្មទណ្ឌ​​ខណ្ឌសែន ​សុខ ​​សហការ​ជាមួយ​​ប៉ូលិស​​ជំនាញ​​​នៃអធិការដ្ឋាន​​​ខណ្ឌ​ពោធិ៍​សែន​​ជ័យ​ បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ជា​ឃាតករ​ម្នាក់​ទៀត​នៅចំណុច​ភូមិ​ដំណាក់​​ត្រយឹង ​​ សង្កាត់​​ចោម​ចៅ  ខណ្ឌពោធិ៍សែន​ជ័យ ។ ជន​នេះ​ឈ្មោះ​ទូច សុធា ហៅ​​ធន ភេទ​​ប្រុស អាយុ​៣៣​ឆ្នាំ ជា​កម្មករ​សំណង់​ ស្នាក់​នៅ​​​បុរី​​សន្តិភាព​២​ ​ភូមិ​​​ដំណាក់​​​ត្រយឹង​ សង្កាត់​​ចោម​ចៅ  ខណ្ឌ​ពោធិ៍​សែនជ័យ ​ត្រូវ​​បាន​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ខណ្ឌ​សែន​សុខ​​ចាប់​ខ្លួន​ដោយ​​យោង​តាម​​​​ ដីកា​​លេខ១០១​ តព្រ ចុះ​ថ្ងៃទី​​២ ខែមីនា ​របស់​​​ចៅ​ក្រម​​ស៊ើប​​សួរ​សាលា​ដំបូង​​រាជធានីភ្នំពេញ​​​​​​ពីបទ​ឃាតកម្ម​ ​​​គិត​ទុក​​ជាមុន ។​ ទោះជា​​យ៉ាងណា​​ ​ជន​នេះ​​បាន​ស្រក់​ទឹកភ្នែក​​នៅចំពោះមុខ​អ្នក​កាសែត​​ដោយ​និយាយ​យំ​​ខ្សឹក​ ខ្សួល​​ថា​ ខ្លួន​មិន​មែន​ជា​​ជន​ដៃដល់​​សម្លាប់​​គូស្នេហ៍​នេះទេ ​តែ​​បក្សពួក​​ឈ្មោះ​​មោង និង​ឈ្មោះ​​ចាន់​ថា ជាជនដៃដល់​ ដោយ​ខ្លួន​​គ្រាន់​​​តែ​ជាអ្នក​​យកទូរស័ព្ទ​​​​​ដៃ​ប្រភេទ​ណូគៀ​​​ពី​ស្ត្រី ​​​រង​គ្រោះ​​​​ជាសង្សារ​របស់​ជន​​រង​គ្រោះ​​ដែល​​បក្សពួក​​ខ្លួន​បាន​​​​ សម្លាប់​​តែប៉ុណ្ណោះ ​។ 

ប៉ូលិស​ព្រហ្ម​ទណ្ឌ​​ខណ្ឌសែន​សុខ​​​បាន​​ឱ្យ​ដឹង​ថា ឈ្មោះ​ទូច សុធា ហៅ​​ធន នេះ​​ជា​ជន​ដៃដល់​ពិត​​ប្រាកដ​ព្រោះ​គេ​បាន​ឆ្លើយ​សារភាព​អស់​ហើយ​ ហើយ​​ការ​ឆ្លើយ​ដោះសាពេល​នេះ​គង់តែ​ឃើញ​ការពិត​នៅ​ពេល​ដែល​សមត្ថកិច្ច​តាម​ ប្រ​មា​ញ់​​ចាប់​បក្សពួក​គេ​បាន​ថែម​ទៀត​ ។ ​ប៉ូលិស​បាន​បង្ហើប​ឱ្យ​ដឹ​​ង​ថា​ បក្ស​ពួកចោរ​ប្លន់​ទាំង​​នេះគឺ​ដើរ​សម្លាប់​គូស្នេហ៍​ប្លន់​យក​ម៉ូតូ​ជា​ ច្រើន​ករណី ហើយ​អាច​​ជាប់​ពាក់​ព័​ន្ធ​ដល់​ការ​សម្លាប់​​គូស្នេហ៍​​ជា​សន្ដិសុខសណ្ដាប់​ ធ្នាប់​សង្កាត់​ភ្នំពេញ​ថ្មីនោះ​ផង​ដែរ​ ។​ ពាក់​​ព័​ន្ធករ​ណី​សម្លាប់​គូស្នេហ៍​វ័យក្មេង​ខាង​លើ​ លោក​ម៉ក់ ហុង ​អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​ប្រាប់​​កោះ​សន្ដិភាព​ថា ​ជនសង្ស័យ​ជាប់​ពាក់​ព័​ន្ធ​៣​នាក់​ទៀត​​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្គា​ ប់​ឱ្យ​ចាប់​ខ្លួន​ ក្នុង​នោះ​ជនសង្ស័យ​២​នាក់​ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យ​ប៉ូលិស​ខណ្ឌ​សែន​ សុខ​ តាមប្រ​មាញ់​ចាប់ ឯ​ជនសង្ស័យ​ម្នាក់​ទៀត​តុលាការ​បង្កា​ប់​ឱ្យ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​ អ្នក​តាម​ប្រ​មាញ់​ចាប់ផង​ដែរ​ ។​ ទោះ​បី​បែប​ណា​លោក​បានសន្យា​​​ថា​នឹង​​តាម​ប្រ​មាញ់​ចាប់​ជន​ដៃដល់​ទាំង​២​ នាក់​យក​​មក​ផ្ដន្ទាទោស​ឱ្យទាល់តែ​បាន​នៅ​ថ្ងៃ​ណា​មួយ​​​ ដែល​​​នេះជា​​ការ​ប្តេជ្ញា​​​​ចិត្ត​​របស់​លោក​​អធិការ​​​ម៉ក់ ហុង ​។

គួ​ររំលឹកថា​ គូ​ស្នេហ៍​វ័យក្មេង​១គូ​​ដែល​កំពុង​អង្គុយ​សាសង​កៀកកើយ​គ្នា​នា​ពេល​រាត្រី​ នៅ​ចំណុច​វាលស្រែ​ក្នុងភូមិដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​ជា​កន្លែង​​​​ស្ងាត់​ ត្រូវ​បានពួក​​ចោរ​​វាយ​សម្លាប់​ដោយ​ដំបង​ស្លាប់​នៅ​ក្នុង​ថ្លុ​ក​ឈាម​និង​ វាយស្ដ្រី​ជា​គូ​ស្នេហ៍​ឱ្យរង​របួស​ជា​ទម្ងន់ ហើយ​ប្លន់​យក​ម៉ូតូ​ហុងដា​មួយ​គ្រឿង​ថែម​ទៀត​ផង​កាលពី​ថ្ងៃ​ទី​១៦​ ខែមករា ឆ្នាំ​២០១២ ​។ ​ជន​ដៃដល់​ចំនួន​២​នាក់​ជា​ប្ដី​ប្រ​ព​ន្ឋ​ត្រូវ​បាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន ​ជ័យ​ចាប់​ខ្លួនបាន​នៅ​ថ្ងៃ​ទី​២៣ មក​រា​ឆ្នាំ​២០១២​ វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​គឺ​ឈ្មោះ​ញែ​ម ចាន់​ធឿ​ន ​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ និង​ឈ្មោះវណ្ណ​ ជី​ង ភេទ​ស្រី អាយុ​២៧​ឆ្នាំ​ ត្រូវ​ជា​ប្រ​ព​ន្ធនិង​ជា​អ្នក​ដើរ​មើល​គោលដៅ​ដែល​ត្រូវ​ឱ្យ​បក្សពួក​ចេញ​ ធ្វើ​សកម្ម​ភាព​ប្លន់ ហើយ​​បក្ស​ពួក​ចំនួន​៣​នាក់​ទៀត​ដែល​ធ្វេើ​សកម្ម​ភាព​ជា​មួយ​បាន​គេចខ្លួន​ បាត់​រហូត​មក​ដល់​ពេល​នេះ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]