ចិន៖ ថ្មីៗនេះអ្នកលេងបណ្តាញសង្គមនៅចិនជាច្រើន មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង ក្រោយចាប់បានត្រីចម្លែកមួយក្បាល ខ្លួនស្រកា ប៉ុន្តែក្បាលបែរជាស្រដៀងទៅនឹងត្រីដូហ្វីន និងសត្វបក្សីទៅវិញ។

បើយោងតាមកាសែតក្នុងស្រុក Guizhou Urban Newspaper បានរាយការណ៍ថា ត្រីចម្លែកមួយក្បាលខាងលើនេះ ត្រូវបានគេនេសាទបាននៅក្នុងខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន ខណៈដែលអ្នកលេងបណ្តាញសង្គមជាច្រើន បានហៅវាថាជាត្រីបក្សី (Bird Fish) ដោយសារតែ មិនស្គាល់ច្បាស់ពីពូជអម្បូរនៃត្រីប្រភេទនេះ។

ត្រីចម្លែកដែលត្រូវបានគេនេសាទបាន (ឆ្វេង)

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប ដែលត្រូវបានគេថត និងបង្ហោះចែកចាយ បង្កឲ្យមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ពេញអ៊ីនធើណែត កាលពីសប្តាហ៍មុននេះ គេឃើញត្រីចម្លែកមួយក្បាលខាងលើ មានខ្លួនស្រកាពណ៌.សដូចត្រីធម្មតាដែរ ប៉ុន្តែចម្លែកត្រង់ថា ក្បាលរបស់វាបែរជាមានរូបរាងខុសប្លែកពីគេ ដែលត្រូវបានគេប្រដូចវា ទៅនឹងសត្វត្រីដូហ្វីន និងសត្វបក្សី ព្រាប សេក ទៅវិញ។

យ៉ាងណាមិញ តាមរយៈអ្នកជំនាញផ្នែកត្រី មកពីខាងសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិ (Natural History Museum) បានថ្លែងប្រាប់សារព័ត៌មាន MailOnline ថា ពួកគេពិតជាមិនអាចធ្វើការកំណត់អត្តសញ្ញាណជាក់លាក់ ពីប្រភេទពូជត្រីមួយក្បាលខាងលើនេះបាននោះទេ។ 

ប៉ុន្តែផ្ទុយទៅវិញ ពួកគេអាចសន្និដ្ឋានបានថា វាអាចស្ថិតនៅក្នុងក្រុមពូជត្រី Cyprinidae (រួមមាន ត្រីក្អែក ត្រីឆ្ពិន... ជាដើម) ។

ត្រីចម្លែកដែលត្រូវបានគេនេសាទបាន (ឆ្វេង)

ជាមួយគ្នានេះដែរ បើយោងតាមការពន្យល់ពីខាង សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (International Union for Conservation of Nature) ក៏បានលើកឡើងផងដែរថា ដោយសារតែ ការបំពុលទឹក ឬកង្វក់ទឹក កត្តានៃការផ្លាស់ប្តូរហ្សែន និងការរងរបួសផ្សេងៗនៅដើមរដូវ (បន្តពូជ) អាចជាមូលហេតុមួយ ដែលអាចកើតមាន ចំពោះការផ្លាស់ប្តូររូបរាងមិនធម្មតា (ខូចរូបរាង ខុសពីប្រក្រតី) របស់ត្រីបាន។

ខណៈឯអ្នកជំនាញផ្សេងទៀតនិយាយថា វាអាចបណ្តាលមកពីអំប្រ៊ីយ៉ុងត្រូវបានខូចខាត (កំពុងពេលបង្កកំណើត) និងម្យ៉ាងទៀត អាចបណ្តាលមកពីកត្តាកង្វះអុកស៊ីសែននៅក្នុងទឹក ទើបត្រីប្រែក្លាយជាខូចរូបរាង មានក្បាលចម្លែកបែបនេះ។

គួរឲ្យដឹងផងដែរថា យោងតាមសេចក្តីរាយការណ៍ ត្រីចម្លែកមួយក្បាលខាងលើនេះ ក៏ត្រូវបានក្រុមអ្នកនេសាទ ព្រលែងចូលក្នុងទឹកវិញផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

ត្រីចម្លែកដែលត្រូវបានគេនេសាទបាន (ឆ្វេង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]