រុស្ស៊ី៖ គ្រូបង្វឹកជម្រើសអេស្ប៉ាញ Julen Lopetegui បង្ហើបថា ខ្សែការពារ Dani Carvajal អាចនឹងអវត្តមានពីរប្រកួតដំបូងនៅក្នុង World Cup ដោយសារតែ មិនទាន់ជាសះស្បើយពីរបួស។

គ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញ បាននិយាយប្រាប់អ្នកសារព័ត៌មានថា Carvajal បានរងរបួស នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League កាលពីចុងខែឧសភា ហើយពេលនេះរូបគេបានធូរស្បើយខ្លះហើយ។ 

កីឡាករ Dani Carvajal

យ៉ាងណាមិញ គ្រូបង្វឹកវ័យ៥១ឆ្នាំរូបនេះ បាននិយាយថា លោកមិនទាន់ហ៊ានថារូបគេនឹងមានកម្លាំងគ្រប់គ្រាន់ សម្រាប់ពីរប្រកួតដំបូងនៃព្រឹត្តិការណ៍ World Cup ទេ រូបគេប្រាកដជាមានវត្តមាននៅការប្រកួតចុងក្រោយក្នុងវគ្គចែកពូល។

បន្ថែមពីលើនេះ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានលើកទឹកចិត្ត Carvajal ឲ្យឆាប់បានជាសះស្បើយ ព្រោះលោកជឿជាក់ថា រូបគេនឹងក្លាយជាតួអង្គសំខាន់មួយសម្រាប់អេស្ប៉ាញ នៅពេលរូបគេបានជាសះស្បើយ។ 

កីឡាករ Dani Carvajal

គួរឲ្យដឹងផងដែរថា ជម្រើសជាតិអេស្ប៉ាញនឹងមិនសូវមានឧបសគ្គប៉ុន្មានទេ ទោះបី Carvajal អវត្តមានក៏ដោយ ព្រោះពួកគេនៅមានកីឡាករជាច្រើន សម្រាប់ជំនួសក្នុងតួនាទីខ្សែការពារស្លាបឆ្វេង ដូចជាកីឡាករ Alvaro Odriozola, Nacho Monreal, Cesar Azpilicueta ហើយសូម្បីតែ Sergio Ramos ក៏អាចរ៉ាប់រងនូវបន្ទុកមួយនេះបានដែរ៕

ក្រុមជម្រើសជាតិអេស្ប៉ាញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]