រាជធានីភ្នំពេញ៖  ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨​ ក្រុមហ៊ុន Pernod Ricard ដែលជាក្រុមហ៊ុនផលិតស្រានាំមុខគេលំដាប់ទី២នៅលើពិភពលោក បានកំណត់យកថ្ងៃទី៧ ខែមិថុនា ដើម្បីរួមចំណែកក្នុងការងារសង្គម (Responsib’All Day) នៅក្រោមប្រធានបទ ការរស់នៅប្រកបដោយភាពរីករាយជាមួយនឹងពិភពលោកដែលស្រស់បំព្រង ក្រោមការចូលរួមពីបុគ្គលិករបស់ក្រុមហ៊ុនជាង ១៨ ៥០០នាក់ទូទាំងពិភពលោក។ 

គួរបញ្ជាក់ផងដែរថា បុគ្គលិកមកពីក្រុមហ៊ុនបុត្រសម្ព័នជាង ៨៥នៅទូទាំងពិភពលោក បានចូលរួមគម្រោងសហគមន៍ក្នុងស្រុកជាង ១០០គម្រោង ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមចំណែករបស់ពួកគេចំពោះសង្គម។

យើងជឿជាក់ថាក្រុមហ៊ុនទូទាំងសកលលោក គួរតែជាអ្នកដឹកនាំនូវយុទ្ធនាការការពារបរិស្ថាននៅក្នុងតំបន់របស់ពួកគេ។ ជាក់ស្តែង ក្រុមហ៊ុន Pernod Ricard បានចូលរួមសហការជាមួយនឹងដៃគូរបស់ខ្លួនក្នុងគម្រោង Impact 2030 ដែលជាគម្រោងមួយជម្រុញឲ្យមានការចូលរួមសហការពីវិស័យឯកជន សង្គមស៊ីវិល ក្នុងការប្តេជ្ញាអនុវត្តនូវគោលដៅទាំង ១៧ ចំនុចរបស់អង្កការសហប្រជាជាតិ ដែលមានឈ្មោះថា ការអភិវឌ្ឍប្រកបដោយចីរភាព(SDGs)។ ទន្ទឹមគ្នានេះដែរ សម្រាប់ឆ្នាំទី៨ នេះដែរ ក្រុមហ៊ុន Pernod Ricard បានសម្រចជ្រើសយកប្រធានបទ “ទឹកស្អាត និងអនាម័យស្អាត” ដែលជាគោលដៅទី១៥នៃកម្មវិធីរបស់អង្គការសហប្រជាជាតិដោយផ្អែកលើហេតុផលមួយថា ទឹកគឺជាវត្ថុធាតុដើមដែលសំខាន់បំផុតក្នុងការផលិតនូវផលិតផលស្រារបស់ក្រុមហ៊ុន។ 

រួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិចនៅកម្ពុជា

ក្នុងឆ្នាំនេះដែរ ក្រុមហ៊ុន Pernod Ricard Cambodge (PR CAM) បានសហការជាមួយសមាគមសហគ្រិនឯកជនដែលមានឈ្មោះថា Plastic Free Cambodia (PFC) បានរៀបចំនូវកម្មវិធីរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច។ គួរបញ្ជាក់ផងដែរថា Plastic Free Cambodia បានបង្កើតឡើងនៅឆ្នាំ២០១៥ ក្នុងបេសកកម្មមួយក្នុងការផ្សព្វផ្សាយ អប់រំ និងណែនាំឲ្យប្រជាជននៅក្នុងប្រទេសកម្ពុជាយល់អំពីផលប៉ះពាល់នូវការប្រើប្រាស់ថង់ប្លាស្ទិចនៅកម្ពុជា។ ដោយសហការជាមួយស្ថាប័ន និងក្រុមហ៊ុនឯកជន Plastic Free Cambodia បានបំផុសនូវស្មារតីសាធារណជន ក្នុងការកាត់បន្ថយនិងគ្រប់គ្រងនូវកាកសំណល់ថង់ប្លាស្ទិចក្នុងការរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Pernod Ricard Cambodge បានសហការជាមួយនឹងផ្សារទំនើបធំៗចំនួនបួននៅក្នុងទីក្រុងភ្មំពេញដែលមានដូចជា ផ្សារទំនើបម៉ាក្រូ ថៃហួត ឡាក់គី និង Circle K ក្នុងការរំណែនាំអ្នកប្រើប្រាស់នូវរបៀបងាយៗពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច ដោយផ្តល់ជូននូវអតិថិជនរបស់ផ្សារទំនើបនីមួយៗនូវថង់ទិញឥវ៉ាន់ដែលអាចប្រើបានច្រើនដងសម្រាប់ការទិញទំនិញលើកក្រោយផងដែរ។ ក្រុមហ៊ុនក៏បានបង្កើតកម្មវិធីអប់រំនិងផ្សព្វផ្សាយ សម្រាប់អ្នកលក់ដុំនិងរាយរបស់ក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍ក្នុងការការពារបរិស្ថាន និងផ្តល់ជូននូវវិធីសាស្រ្តក្នុងការកាត់បន្ថយថង់ប្លាស្ទិចនៅក្នុងអាជីវកម្មរបស់ពួកគាត់។ 

រួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិចនៅកម្ពុជា

លោក Marc Rosales នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Pernod Ricard Cambodge បានបញ្ជាក់ពីតួនាទីសំខាន់របស់វិស័យឯកជន ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិចថា៖ 

«ការការពារបរិស្ថាននៅជុំវិញខ្លួនយើង ស្មើនឹងការផ្តល់នូវការយកចិត្តទុកដាក់ដល់អតិថិជនរបស់យើងផងដែរ។ គោលដៅរបស់យើងអាចសម្រេចទៅបាន អាស្រ័យលើការចូលរួមចំណែកយ៉ាងសកម្ម ដែលចូលរួមសហការពីសហគមន៍ដើម្បីបង្កើតឲ្យមានកម្មវិធីកាត់បន្ថយនូវការប៉ះពាល់បរិស្ថានប្រកបដោយប្រសិទ្ធភាព។ ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិចពេលនេះនឹងបង្កើតឲ្យមាននូវស្ថេរភាពសម្រាប់ការរស់នៅប្រកបដោយសុខមាលភាពដល់អ្នកជំនាន់ក្រោយ។»

គួរបញ្ជាក់ផងដែរថា Responsib’All Day គឺជាកម្មវិធីរួមចំណែកក្នុងការងាររបស់សង្គម ក្នុងគោលបំណងរយៈពេលយូរ ដែលក្រុមហ៊ុន Pernod Ricard Cambodge បានរៀបចំឡើងជាសកម្មសង្គមជាលើកដំបូង បន្ទាប់ពីក្រុមហ៊ុនបានបើកជាផ្លូវការនៅប្រទេសកម្ពុជា៕

រួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិចនៅកម្ពុជា
រួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិចនៅកម្ពុជា
រួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិចនៅកម្ពុជា
រួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិចនៅកម្ពុជា
រួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិចនៅកម្ពុជា
រួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិចនៅកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]