អេស្ប៉ាញ៖ អតីតប្រធានក្លិប Real Madrid លោក Victor Galvez បានបង្ហើបថា អតីតកីឡាករឆ្នើមរបស់ក្លិប លោក Guti អាចនឹងក្លាយជាគ្រូបង្វឹកថ្មីនៅទឹកដី Santiago Bernabeu។

លោក Victor Galvez បាននិយាយនៅក្នុងបទសម្ភាសមួយថា លោកពិតជាមានការសោកស្តាយណាស់ដែល Zinedine Zidane លាលែងពីដំណែង ព្រោះរូបគេបានដឹកនាំក្លិបឲ្យមានភាពជោគជ័យច្រើនណាស់។ 

លោក Zidane

ប្រធានក្លិប Real Murcia រូបនេះបានបន្តថា នៅពេលដែលលោកទាក់ទៅ លោក Guti លោកបានពិភាក្សារឿងជាច្រើន ហើយលោកបានសាកសួរអតីតកីឡាករ Real Madrid រូបនោះអំពីភាគរយដែលរូបគេអាចនឹងទៅបង្វឹកក្លិបអធិរាជស។

លោក Victor បានបន្ថែមថា Guti បានស្ទាក់ស្ទើក្នុងការឆ្លើយសំនួរនោះ ប៉ុន្តែរូបគេសារភាពថាក្លិបពិតជាបានទាក់ទងរូបគេមែន ដូច្នេះបើតាមលោកគិត គឺរូបគេនឹងមិនបដិសេធសំណើរបែបនោះទេ។ 

លោក Victor Galvez
លោក Guti

គួរឲ្យដឹងថា លោក José Maria Gutierre ដែលមានឈ្មោះក្រៅថា Guti បានចំណាយពេលជាង២៦ឆ្នាំលេងឲ្យក្រុម Real Madrid ហើយក្រោយពីចូលនិវត្តន៍ លោកត្រូវបានក្លិបម្ចាស់ជើងឯកពានរង្វាន់ Champions League មួយនេះទាក់ទងមកឲ្យបង្វឹកក្រុមយុវជនថ្នាលផងដែរ៕

លោក Guti

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]