បរទេស៖ កីឡាករ Cristiano Ronaldo និយាយថារឿងតែមួយដែលយើងអាចធ្វើបានគឺត្រូវមានគំនិតវិជ្ជមានជាមុនសិនទើបអាចទៅរួច។ 

កីឡាកររូបនេះបានឲ្យដឹងថាក្រុមរបស់គេនឹងជួបជាមួយអេស្ប៉ាញ, ម៉ារ៉ុក និង អ៊ីរ៉ង់នៅ World Cup ប៉ុន្តែពូកគេមិនស្ថិតក្នុងចំណោមក្រុមដែលជ្រើសរើសថាអាចឈ្នះពាននៅរុស្ស៊ីទេ។ 

Cristiano Ronaldo

តារាឆ្នើមរបស់ក្រុម Real Madrid បាននិយាយទៅកាន់អ្នកគាំទ្រព័រទុយហ្គាល់ថា៖ «ត្រូវតែមានភាពជឿជាក់លើពួកយើង ទោះបីជាពួកយើងមិនស្ថិតក្នុងចំណោមប្រទេសដែលអាចឈ្នះពាន World Cup ក៏ដោយ»។ កីឡាកររូបនេះបានជំរុញឱ្យមិត្តរួមក្រុមរបស់គេហ៊ាន «គិតវិជ្ជមាន» និងបានទទូចថាគ្មានអ្វីដែលមិនអាចទៅរួចនោះទេ។

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះបានវិលមកជួយក្រុមរបស់គេវិញហើយសម្រាប់ការប្រកួតមិត្តភាពនៅថ្ងៃព្រហស្បតិ៍នេះជាមួយក្រុមអាល់ហ្សេរី ក្រោយពេលដែលគេបានសម្រាកលំហែរកាយអស់ពេលជាង១សប្តាហ៏រួចមកបន្ទាប់ពីជ័យជម្នះក្នុងក្របខ័ណ្ឌ Champions League កាលពីខែមុន។

ក្រុមជម្រើសជាតិព័រទុយហ្គាល់

ក្រោយពីវិលត្រលប់មកជួយក្រុមវិញហើយនោះ អតីតខ្សែប្រយុទ្ធក្រុម Manchester United រូបនេះបាននិយាយជាមួយគ្រូបង្វឹកលោក Fernando Santos ថាពួកគេត្រូវការ ការផ្តល់សង្ឃឹមនិងចង់ឲ្យអ្នកគាំទ្រទាំងអស់ជឿជាក់លើមិត្តរួមក្រុមរបស់គេទៀតផង។

ម្ចាស់ពានរង្វាន់ Ballon d'Or ៥ សម័យរូបនេះបាននិយាយថា «អ្វីដែលខ្ញុំអាចធានាបានគឺមហិច្ឆតាដ៏អស្ចារ្យរបស់ពួកយើងគ្រប់គ្នា ជាពិសេសមិត្តរួមក្រុមរបស់ខ្ញុំបានបេ្ដជ្ញាចិត្ដថានិងខិតខំអោយអស់ពីសម្ថតភាពផងដែរ»៕

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]