នាឡិកាជាគ្រឿងអលង្ការមួយប្រភេទដែលបុរស និងស្ត្រី តែងប្រើប្រាស់ដើម្បីបង្ហាញពីភាពទាន់សម័យរបស់ខ្លួន។ យ៉ាងណាមិញ មានអ្នកមួយចំនួនបានទិញនាឡិកា យកមកប្រើប្រាស់ហើយបែរជាខុសបំណងទៅវិញ ដោយសារមិនបានគិតគូរអោយល្អិតល្អន់ទៅលើរឿងមួយចំនួន។ ថ្ងៃនេះយើងសូមលើកឡើងនូវចំណុចខ្លះៗដែលអ្នកទាំងអស់គួរពិចារណា ដើម្បីចៀសវាងការជួបប្រទះរឿងខុសបំណងក្នុងការសម្រេចចិត្តទិញនាឡិកា។

១. មិនបានពិនិត្យទៅលើម៉ាក Original និង Copy

អាចនិយាយបានថាវាស្ទើរតែលែងជាបញ្ហាហើយនៅពេលបច្ចុប្បន្ន ព្រោះការបែងចែកទៅលើម៉ាកផលិតផលសុទ្ធនិងក្លែងក្លាយ យើងអាចវាយតម្លៃបានភ្លាមៗតាមរយៈគុណភាព  ទ្រង់ទ្រាយ  និងតម្លៃ របស់ផលិតផល។  ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺការសម្រេចចិត្តក្នុងការទទួលយករបស់ក្លែងក្លាយយកមកប្រើប្រាស់។ របស់ក្លែងក្លាយថ្វីត្បិតមានតម្លៃទាបជាងរបស់សុទ្ធក៏ពិតមែន តែគុណភាព សេវាកម្ម និងគុណតម្លៃគឺមិនអាចអោយអ្នកប្រើប្រាស់ទទួលបានមកនូវអ្វីដែលខ្លួនប្រាថ្នានោះទេ ។ គ្រប់យ៉ាងគឺមិនអាចប្រៀបធៀបនិងរបស់សុទ្ធបានឡើយ ។មិនស្រួលថែមទាំងអាចខាតបង់ប្រាក់កាសទៀតផង ព្រោះរបស់ក្លែងក្លាយងាយនឹងខូចគុណភាព។

តិចនិកខ្លះៗក្នុងការទិញនាឡិការយកមកប្រើប្រាស់ ដែលយើងទាំងអស់គ្នាគួរដឹង!

២. ការប្រើប្រាស់នាឡិកាខុសពីអ្វីដែលក្រុមហ៊ុនបានណែនាំ

នាឡិកាដៃនីមួយៗចាំបាច់អោយអ្នកទិញទាំងអស់ យល់ដឹងពីរបៀបថែទាំ និងប្រើប្រាស់អោយចំគោលដៅដែលផលិតផលបានកំណត់។ ឧទាហរណ៍៖ ការយកនាឡិកាប្រភេទខ្សែស្បែក ទៅប្រើប្រាស់ត្រូវជាមួយទឹកជាញឹកញាប់ ដែលធ្វើឲ្យខ្សែនាឡិកាស្បែកឆាប់មានបញ្ហា។ ដូចនេះបើដឹងថានាឡិកាដែលយើងទិញ យើងត្រូវ ប្រើប្រចាំថ្ងៃហើយងាយនឹងត្រូវកំដៅខ្លាំង ឬងាយនឹងការត្រូវទឹកនោះ ចូលជ្រើសរើសនាឡិកាដែលធ្វើមកពីជ័រស៊ីលីកូន ។ នាឡិកាដែលធ្វើមកពីជ័រស៊ីលីកូនគឺពិតជាសាកសមក្នុងការប្រើប្រចាំថ្ងៃ ។ អ្នកអាចសាកសួរបន្ថែមពីអ្នកលក់ចំពោះនាឡិកាដៃដែលអ្នកបានទិញពីរបៀបថែទាំ ។

តិចនិកខ្លះៗក្នុងការទិញនាឡិការយកមកប្រើប្រាស់ ដែលយើងទាំងអស់គ្នាគួរដឹង!

៣. ប្រើប្រាស់នាឡិកាដៃខុសកាលៈទេសៈ

វាស្រដៀងនឹងចំណុចខាងលើដែល តែខុសត្រង់ថាចំណុចនេះគឺចង់ឲ្យអ្នកប្រើប្រាស់យល់ដឹងពីខ្លួនឯងតើនាឡិកាមួយណាដែលសាកសមជាមួយស្ទាយដែលរៀបចំខ្លួនទៅតាមកាលៈទេសៈផ្សេងៗគ្នា ។  ឧទាហរណ៍៖ អ្នកទៅហាត់ប្រាណ អ្នកគួររើសយកនាឡិកាដៃដែលមានម៉ូតបែបស្ពត ទើបសាកសម។ ចំពោះនារីដែលត្រូវប្រើប្រាស់នាឡិកាដៃចូលរួមកម្មវិធី ដូចជាមង្គលការ រឺ រាត្រីស្រមោលស គួរប្រើនាឡិកាដៃដែលមានត្បូងទើបលេចធ្លោ។ យ៉ាងណាមិញ ចំណុចនេះវាអាស្រ័យលើការដែលយើងបង្ហាញស្ទាយ៍ខ្លួនឯងទៅកាន់អ្នកជុំវិញខ្លួន។

តិចនិកខ្លះៗក្នុងការទិញនាឡិការយកមកប្រើប្រាស់ ដែលយើងទាំងអស់គ្នាគួរដឹង!

៤. មិនចេះឆ្លៀតឱកាស

ជាទូទៅផលិតផលសុទ្ធតែងតែរៀបចំកម្មវិធីលើកទឹកចិត្តដល់អ្នកប្រើប្រាស់ដោយ ផ្ដល់ការបញ្ចុះតម្លៃតាមអាចធ្វើបាន ឬការលក់លាងឃ្លាំង ក្នុងគោលបំណងឲ្យអ្នកប្រើប្រាស់ងាយស្រួលសម្រេចចិត្តជ្រើសរើសផលិតផលដែលមានគុណភាពខ្ពស់ ជាមួយការផ្ដល់សេវាកម្មយ៉ាងពិសេសដល់អតិថិជន។ បច្ចុប្បន្នម៉ាកនាឡិកាដៃ Ice-Watch កំពុងធ្វើការលក់លាងឃ្លាំងរហូតដល់ 60% ដែលនេះជាឱកាសមួយដែលយើងគ្រប់គួរចាំបាច់ទៅរើសយកម៉ូតមួយអោយហើយទៅ ចៀសវាងនៅពេលដែលកម្មវិធីបានបញ្ចប់ទៅនោះ តម្លៃនាឡិកានឹងត្រឡប់ទៅរកតម្លៃដើមវិញ។ ពេលនោះយើងនឹងត្រូវចំណាយលុយកាន់តែច្រើនទៀតហើយក្នុងការដែលអាចទទួលបាននាឡិកាដៃមានគុណភាព សេវាកម្មល្អ ថែមទាំម៉ូតស្អាតៗដូចជា Ice-Watch ។  

តិចនិកខ្លះៗក្នុងការទិញនាឡិការយកមកប្រើប្រាស់ ដែលយើងទាំងអស់គ្នាគួរដឹង!
តិចនិកខ្លះៗក្នុងការទិញនាឡិការយកមកប្រើប្រាស់ ដែលយើងទាំងអស់គ្នាគួរដឹង!

សូមបញ្ជាក់ម៉ាកនាឡិកាដៃ Ice-Watch នឹងបញ្ចប់ការលក់លាងឃ្លាំងរបស់ខ្លួននៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៨ ។ ដូចនេះសូមរួសរាន់ឡើង ព្រោះម៉ូតនាឡិកាមានកំណត់ ! លោកអ្នកអាចទាក់ទងតាមលេខទូរសព្ទ 098 85 1000៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]