លោក Brent Huffman អ្នកទុកដាក់ឯកសារប្រវត្តិសាស្រ្ដ និងជាសាស្រ្ដាចារ្យនៃមហាវិទ្យាល័យ Northwestern កំពុងតែបង្កើតវីដេអូមួយដែលមានឈ្មោះថា The Buddhas of Mes Aynak

បំណងតែមួយគត់របស់គាត់ គឺចង់ផ្សព្វផ្សាយនូវអរិយធម៌ព្រះពុទ្ធសាសនា ដែលប្រជាជននៅទីក្រុង Mes Aynak ប្រទេស Afghanistan បានប្រកាន់ភ្ជាប់ជាង ២៦០០ឆ្នាំមកហើយ។ អ្នកបុរាណ្យវត្ថុវិទូរ បានធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីប្រមូលយករូបបដិមាករ របស់ព្រះពុទ្ធ ជាមួយនឹងស្ថានភាពដ៏គ្រោះថ្នាក់ ដើម្បីថែរក្សាមុនពេលដែល ក្រុមហ៊ុនចិន បង្ខំឲ្យចាកចេញពីតំបន់នោះនៅចុងខែធ្នូ។ ដើម្បីបំពេញការងារនេះបានទាន់ពេលវេលា គឺត្រូវការចំណាយប្រាក់ ៣ម៉ឺនដុល្លារ ទើបអាចធ្វើហើយនៅថ្ងៃអាទិត្យ ទី៣០។ ចំនែកឯលោក Huffman ក៏បានយកប្រាក់របស់គាត់ផ្ទាល់ និងប្រាក់ដែលបានមកពី មហាវិទ្យាល័យ Northwestern ទៅជួយដល់បុរាណ្យវត្ថុវិទូរទាំងនោះ ហើយដើម្បីបំពេញបំណងប្រាថ្នារបស់គាត់ គឺបង្កើតនូវវីដេអូ ប្រវត្តិសាស្រ្ដ ដែលសព្វថ្ងៃនេះរួចរាល់បាន ៦០%ហើយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះសកម្មភាពរបស់ Huffman? 

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]