ភ្នំពេញ៖ នាថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ ភោជនីយដ្ឋាន សាកាណា អាហារជប៉ុននិងស៊ុប បានប្រារព្ធពិធីសម្ភោធជាផ្លូវការ ដែលមានទីតាំងនៅផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

ពិធីសម្ភោធជាផ្លូវការ ភោជនីយដ្ឋាន សាកាណា អាហារជប៉ុននិងស៊ុប

យោងតាមប្រសាសន៍របស់ម្ចាស់ហាង សាកាណា អាហារជប៉ុននិងស៊ុបនេះ អ្នកស្រី គឹម សុគន្ធទេវី បានឲ្យដឹងថា៖ 

“មូលហេតុដែលខ្ញុំបើកហាងអាហារប្រភេទជប៉ុននេះ ដោយសារតែប្រជាជនក្នុងប្រទេសកម្ពុជាទាំងចាស់និងក្មេង ចូលចិត្តនិងនិយមអាហារបែបជប៉ុន។ ចំពោះហាងនេះមានមុខម្ហូបជាង៧០មុខ ហើយសុទ្ធសឹងតែជាអាហារប្រភេទជប៉ុនទាំងអស់ ហើយខ្ញុំក៏រំពឹងយ៉ាងខ្ពស់ថានឹងមានអតិថិជនច្រើន អញ្ជើញចូលមកពិសារនៅហាងរបស់យើងខ្ញុំផងដែរ”។
អ្នកស្រី គឹម សុគន្ធទេវី

អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀត គេសង្កេតឃើញថាស្ថានភាពប្រទេសកម្ពុជា បច្ចុប្បន្នគឺស្រដៀងគ្នាទៅ នឹងប្រទេសថៃកាលពីឆ្នាំ២០១៤ នៅពេលដែលភោជនីយដ្ឋានជប៉ុនបានចាប់ផ្តើមអភិវឌ្ឍជាបន្តបន្ទាប់រហូតធ្វើឲ្យ អាហារទាំងនោះក្លាយជាអាហារប្រចាំថ្ងៃរបស់ពួកគេ។  ហើយភោជនីយដ្ឋាន អូអ៊ីឈិ ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ហើយបច្ចុប្បន្នកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ជាពិសេសគឺ គោលការណ៍អាហារប៊ុហ្វេរ “គ្រប់យ៉ាងអ្នកអាចញ៉ាំ” ត្រឹមតែ ៥០០ បាត ឬ $12.50 ។

បច្ចប្បន្ននេះ ភោជនីយដ្ឋាន សាកាណា អាហារជប៉ុននិង ស៊ុប នឹងមានទស្សនៈវិស័យ គោលការណ៍ និងយុទ្ធសាស្រ្តផែនការសកម្មភាពរបស់ខ្លួនថា អាហារជប៉ុននិងស៊ុបនឹងក្លាយជាផ្នែកនៃទម្លាប់ ញ៉ាំប្រចាំថ្ងៃរបស់ខ្មែរ៕

ពិធីសម្ភោធជាផ្លូវការ ភោជនីយដ្ឋាន សាកាណា អាហារជប៉ុននិងស៊ុប
ពិធីសម្ភោធជាផ្លូវការ ភោជនីយដ្ឋាន សាកាណា អាហារជប៉ុននិងស៊ុប
ពិធីសម្ភោធជាផ្លូវការ ភោជនីយដ្ឋាន សាកាណា អាហារជប៉ុននិងស៊ុប
ពិធីសម្ភោធជាផ្លូវការ ភោជនីយដ្ឋាន សាកាណា អាហារជប៉ុននិងស៊ុប
ពិធីសម្ភោធជាផ្លូវការ ភោជនីយដ្ឋាន សាកាណា អាហារជប៉ុននិងស៊ុប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]