បច្ចុប្បន្ន ទីកន្លែងកំសាន្តនៅឯក្រៅប្រទេសមានច្រើន និងប្លែកៗគ្នា ប៉ុន្តែទីកន្លែងកំសាន្ត ខ្លះមានត្រឹមតែ ភាពស្រស់ស្អាត តែមិនបានធ្វើឲ្យប្រិយមិត្ត មានអារម្មណ៍ប្លែកចំលែកចិត្តនោះទេ។

ថ្ងៃនេះខ្មែរឡូត សូមលើកយក នៅទីកន្លែងកំសាន្ត មួយដែលប្លែក និងគួរឲ្យចាប់អារម្មណ៍ សំរាប់ទស្សនិកជន ចង់ធ្វើដំណើរ កំសាន្តទៅ កាន់ក្រៅប្រទេស ជាពិសេសសំរាប់ ប្រិយមិត្តដែល ចង់ធ្វើដំណើរ កំសាន្តសំរាប់ ថ្ងៃបុណ្យណូអែល (Christmas) រឺសំរាប់ថ្ងៃឆ្លងឆ្នាំ ២០១៣ ខាងមុខនេះ។ ទីកន្លែងកំសាន្ត នោះមានឈ្មោះថា Harbin Ice Festival, China ដែលមានទីតាំង ស្ថិតនៅក្នុងទិស ឦសាននៃ ប្រទេសចិន។ នៅក្នុងរដូវក្តៅ គឺមិនល្អប៉ុន្មានទេ សំរាប់ការទៅលេង នៅទីកន្លែងនោះ រដូវដែលល្អបំផុត សំរាប់ការទៅលេង នៅទីកន្លែងកំសាន្ត នោះគឺរដូវត្រជាក់។ចំពោះសីតុណ្ហភាព គឺមានការត្រជាក់ ខ្លាំងព្រោះនៅទីនោះ មានការធ្លាក់ខ្យល់ ជាមួយនិងកន្លែង នោះពោរពេញ ទៅដោយចម្លាក់ផ្ទាំង ទឹកកកនិងរៀបចំ នៅព្រិលយ៉ាងស្រស់ គួបផ្សំជាមួយ និងការតុបតែង នៅភ្លើង គ្រប់ពណ៌យ៉ាង ល្អប្រណិតដែល មើលទៅដូចជា ទីក្រុងទឹកកក ៧ ពណ៌ដ៏អស្ចារ្យបំផុត។

ប្រសិនជាទស្សនិកជន ចង់ធ្វើដំណើរទៅ កាន់ទីកន្លែងកំសាន្ត ដែលភាពស្រស់ស្អាត និងប្លែកដ៏អស្ចារ្យនោះ សូមជ្រើសរើស ទីកន្លែងកំសាន្ត ខាងលើនេះចុះ។

តើប្រិយមិត្តចង់ធ្វើ ដំណើរកំសាន្ត ទៅកាន់ទីកន្លែង ទីក្រុងទឹកកក ដ៏ស្រស់ស្អាត សំរាប់ថ្ងៃបុណ្យ ណូអែល (Christmas) ដែររឺទេ?

សូមមើលរូបភាពទាំងអស់គ្នា៖

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]