ភ្នំពេញ)៖ តារាសម្តែងស្រីរូបស្រស់កញ្ញា វណ្ណ វល័ក្ខ ស្របពេលដែលអាជីពសិល្បៈ កំពុងដំណើរការទៅមុខ ដោយជោគជ័យនោះ ពេលនេះនាងបានប្រកាស ចាយលុយខ្ទង់រាប់ម៉ឺនដុល្លារ ដើម្បីទិញរថយន្តស៊េរីទំនើប មិនឲ្យចាញ់តារាស្រីឯទៀត នោះឡើយ។

បង្ហោះភ្ជាប់ជាមួយរូបភាពរថយន្តស៊េរីទំនើប កញ្ញា វណ្ណ វល័ក្ខ បានប្រកាសជាសាធារណៈថា «នៅរយៈពេល២ខែទៀត នាងនឹងទិញរថយន្តស៊េរីទំនើប ម៉ាក Land cruiser ដ៏ថ្មីសន្លាងមួយគ្រឿង ដើម្បីបង្អួតភ្នែកមហាជន។ ២ខែទៀតយើងបាននៅជាមួយគ្នាហើយ..ដូឡានដូរស្នេហ៍»។

ជាមួយគ្នា នៃការប្រកាសដោយបើកចំហពីសំណាក់ កញ្ញា វណ្ណ វល័ក្ខ នេះដែរ បានធ្វើឲ្យមហាជនជាច្រើនលើកឡើងថា នាងមិនត្រឹមតែជាតារាស្រី មានប្រជាប្រិយភាពនោះទេ គឺថែមទាំងមានសមត្ថភាព អាចរកលុយបានច្រើន ដើម្បីប្តូររថយន្តស៊េរីទំនើបទៀតផង។ មិនតែប៉ុណ្ណោះ បើនិយាយពីសម្រស់របស់ វល័ក្ខ កាន់តែមានភាពទាក់ទាញ ព្រមជាមួយការប្រើប្រាស់ របស់មានតម្លៃថ្លៃៗផងដែរ។

កញ្ញា វណ្ណ វល័ក្ខ នារសៀលថ្ងៃទី២៩ ខែឧសភា នេះមិនទាន់អាច ទំនាក់ទំនង ដើម្បីសួរនាំបន្ថែមលើដំណឹង នៃការចាយលុយទិញរថយន្តស៊េរីទំនើបនេះ បាននៅឡើយទេ។ ដូច្នេះសង្ឃឹមនឹងមានការបញ្ជាក់ នៅពេលក្រោយពីសំណាក់សាមីខ្លួន ដើម្បីឲ្យមហាជនអស់មន្ទិល៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]