ម៉ាល់ឌីវ៖ កាលពីពេលថ្មីៗនេះ  រមណីយដ្ឋាន Four Seasons Resort Maldives  បានបើកដំណើរការនាវាមុជទឹកលក្ខណៈឯកជន សម្រាប់ឲ្យភ្ញៀវអាចមើលទិដ្ឋភាពក្រោមសមុទ្រយ៉ាងរីករាយ។

តាមការឲ្យដឹង នាវាមុជទឹកនេះមានឈ្មោះថា Super Falcon 3S បង្កើតឡើងដោយក្រុមហ៊ុន DeepFlight   មានសមត្ថភាពអាចមុជចុះក្រោមទឹកសមុទ្របានដល់ទៅជិត ៤០ម៉ែត្រ។ នាវានេះប្រើថាមពលអគ្គីសនី និងអាចផ្តល់ជូនការបើកបរក្រោមទឹកបានយ៉ាងល្អ ជាមួយរចនាសម័្ពន្ធនៃកន្លែងអង្គុយមានសុវត្ថិភាព និងអាចផ្ទុកមនុស្សបានចាប់ពី ២នាក់ឡើងទៅ។

នាវាមុជទឹក Super Falcon 3S
នាវាមុជទឹក Super Falcon 3S

វាអនុញ្ញាតឲ្យអ្នកដំណើរជិះចុះក្រោមសមុទ្រ  មើលទិដ្ឋភាពជាច្រើនដូចជា ផ្កាថ្ម ត្រីឆ្លាម  អណ្តើក  ត្រីដូហ្វីន  និងហ្វូងត្រីតូចៗចម្រុះពណ៌យ៉ាងស្រស់ស្អាត។

សម្រាប់ការជិះនាវាមុជទឹកក្រោមសមុទ្រនេះ មានតម្លៃ ១៥០០ដុល្លារអាមេរិក សម្រាប់មនុស្ស២នាក់៕

ខាងក្រោមជាវីដេអូបង្ហាញពីនាវាមុជទឹក Super Falcon 3S៖

នាវាមុជទឹក Super Falcon 3S
នាវាមុជទឹក Super Falcon 3S

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]