ខេត្តក្រចេះ ៖ តាម​សេចក្តីរាយការណ៍​បឋម​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា​នេះ ជា​លទ្ធផល​កិច្ច​ប្រតិបត្តិ​ការណ៍​ករណី​ឃាតកម្ម កូនប្រុស​បង្កើត​ចាក់​សម្លាប់​ឪពុក កាលពីថ្ងៃ​ទី​២៣ ខែឧសភា​នេះ​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី នៅ​ចំណុច​សម្ងំ​កូន ភូមិ​ក្រសាំង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។

សេចក្តីរាយការណ៍​បន្ត​ថា រហូត​ដល់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង​៣០​នាទី ត្រូវ​បាន​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្នួល និង​ប្រជា​ការពារ​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ ។

ដែល​ជនសង្ស័យ​ឈ្មោះ គឿ​ន ផា​រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ និង​ស្រង់​យក​ចម្លើយ ហើយ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ខេត្ត​បន្ត​តាម​នីតិវិធី ៕

ជនជាប់ចោទ
ជនជាប់ចោទ

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]