ចិន៖ ជាការពិតណាស់ បច្ចុប្បន្នឧស្សាហកម្មផលិតម៉ានីកាំងសិច ឬហៅថាតុក្កតាបម្រើផ្លូវភេទ មានការរីកលូតលាស់យ៉ាងខ្លាំង នៅទូទាំងប្រទេសលើពិភពលោក មិនថាតែអាស៊ី និងអឺរ៉ុប ពិសេសនៅ ចិន និងជប៉ុន មានការពេញនិយមខ្លាំងតែម្តង។

ស្ថិតក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះទៀតសោត តុក្កតាបម្រើផ្លូវភេទ ត្រូវបានផលិតឡើង យ៉ាងយកចិត្តទុកដាក់បំផុតពីអ្នកជំនាញ ជាមួយនឹងរូបរាងយ៉ាងស្រស់ស្អាត និងស៊ិចស៊ីឥតខ្ចោះ អាចនិយាយ ញញឹម និងធ្វើចលនាផ្សេងៗបានជាច្រើន សឹងតែដូចមនុស្សបេះដាក់។

រូបភាព៖ តុក្កតាបម្រើផ្លូវភេទ

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ រោងចក្រផលិតតុក្កតាបម្រើផ្លូវភេទមួយកន្លែង នៅឯប្រទេសចិន បានទម្លាយរូបភាពជាច្រើនសន្លឹក ពីទិដ្ឋភាពខាងក្នុងរោងចក្រផលិតតុក្កតាប្រភេទនេះ ជាមួយនឹងសកម្មភាពផលិតជាច្រើន ទម្រាំលេចចេញរូបរាងជាតុក្កតាសិចនីមួយៗ ទទួលបានគុណភាពល្អ និងតម្លៃខ្ពស់។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា រោងចក្រផលិតតុក្កតាបម្រើផ្លូវភេទ ឬហៅថា Al Dolls ខាងលើនេះ មានឈ្មោះថា Shenzhen Atall Intelligent Robot Technology មានមូលដ្ឋានស្ថិតនៅក្នុងទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន។

តុក្កតាបម្រើផ្លូវភេទ

អ្នកជំនាញនៅទីនោះ បានលើកឡើងថា តុក្កតាបម្រើផ្លូវភេទដែលពួកគេផលិត មានតម្លៃជាមធ្យម ៣,១០០ដុល្លាអាមរិក (ក្នុង១តុក្កតា) មានគ្រប់ទំហំ ជាមួយនឹងស្បែកទន់យឺត ធ្វើឡើងពីប្លាស្ទិចល្អដែលមានជាតិប្រេងតិច ជាងប្លាស្ទិចធម្មតា និងគ្មានក្លិនអាក្រក់រំខានឡើយ។

ជាពិសេស ស្បែកប្លាស្ទិចនៃតុក្កតាត្រូវបានផលិតឡើង មកជាមួយនឹងសីតុណ្ហភាព ៣៧អង្សាសេ ដូចទៅនឹងសីតុណ្ហភាពក្នុងខ្លួនរបស់មនុស្ស។ វាក៏មានផ្ទុកនូវឧបករណ៍ចាប់សញ្ញាជាច្រើនផ្សេងទៀត នៅក្នុងខ្លួនរបស់តុក្កតា ដែលអាចធ្វើឲ្យវាមានសកម្មភាពផ្សេងៗ ទៅតាមអ្វីដែលអ្នកបញ្ជាចង់បាន។

ពោលគឺមានន័យថា អ្នកនឹងមានអារម្មណ៍ថា តុក្កតាបម្រើផ្លូវភេទទាំងនោះ ដូចមនុស្សពិតៗយ៉ាងអីចឹង នៅពេលដែលអ្នកប្រើវាដើម្បីភាពស្រណុកសុខស្រួល។

តុក្កតាបម្រើផ្លូវភេទ
តុក្កតាបម្រើផ្លូវភេទ

អ្នកជំនាញនៅរោងចក្រផលិតតុក្កតាបម្រើផ្លូវភេទខាងលើ បានឲ្យដឹងទៀតថា ភាគច្រើនអតិថិជនដែលធ្វើការកុម្ម៉ង់ទិញ មានវ័យចន្លោះពី ៤០ ទៅ ៥០ឆ្នាំ ដែលមកពីតំបន់អឺរ៉ុប និងអាមេរិក។ 

អតិថិជនអាមេរិក ភាគច្រើនចូលចិត្តម៉ានីកាំង ដែលមានសម្បុរស្បែកខ្មៅ និងដើមទ្រូងធំៗ រួមទាំងតំបន់ពិសេសផ្សេងៗទៀតធំៗ (គូទ និងប្រដាប់ភេទ) ។

អតិថិជនជនជាតិបារាំងវិញ ចូលចិត្តរ៉ូបូតដែលមានសក់រួញទង់ដែង ភ្នែកខៀវ គ្មានរោមនៅប្រដាប់ភេទ និងពណ៌ស្បែកធម្មជាតិដូចផ្កាឈូក។

ចំណែកឯ អតិថិជនជនជាតិអេស្ប៉ាញវិញ ចូលចិត្តស្បែកខ្មៅ បបូរមាត់ស្អាតស៊ិចស៊ី និងប្រដាប់ភេទធំ។ ខណៈឯអតិថិជនជនជាតិចិនក្នុងស្រុកវិញ ចូលចិត្តទម្រង់របស់អាស៊ី គឺរាងល្អិតតូចៗ និងគ្មានរោមនៅប្រដាប់ភេទឡើយ។

ទិដ្ឋភាពក្នុងរោងចក្រផលិតតុក្កតាបម្រើផ្លូវភេទ

គួរឲ្យដឹងផងដែរថា ក្រៅពីនេះ ខាងរោងចក្រក៏បានផលិតនូវតុក្កតាសិច AI ជំនាន់ថ្មី ដែលមានតម្លៃរហូតដល់ទៅ ៩,៤០០ដុល្លាអាមេរិក ឯណោះ (មានមុខងារច្រើន អាចនិយាយឆ្លើយឆ្លងបានដូចជាមនុស្ស) ផងដែរ។

ជាមួយគ្នានេះ ខាងក្រុមហ៊ុនផលិត ក៏សង្ឃឹមយ៉ាងមុតមាំថា នៅថ្ងៃអនាគតផលិតផលតុក្កតាបម្រើផ្លូវភេទ នឹងកាន់តែមានទីផ្សារធំទាំងក្នុងស្រុក និងក្រៅស្រុក ទទួលបានការពេញនិយមច្រើនពីសំណាក់អតិថិជន ៕

ទស្សនារូបភាពខាងក្រោម៖  

ហាងលក់ឧបករណ៍បម្រើផ្លូវភេទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]