ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបច្បាស់មកហើយថាពិធីការិនី ឈិត សុជាតា មានកូនភ្លោះប្រុសស្រី ២ នាក់ដ៏គួរឱ្យស្រលាញ់ ហើយបច្ចុប្បន្ននេះពួកគេក៏មានវ័យកាន់តែធំ និងស្រស់ស្អាតមិនចាញ់ម្តាយប៉ុន្មាននោះទេ ដោយជារឿយៗអ្នកនាងតែងតែបានផុសរូបភាពពួកគេទាំងពីរនាក់នៅលើហ្វេសប៊ុកខ្លួនជានិច្ច។

ប៉ុន្តែអ្នកនាងបានលាក់បាំងមុខ ស្វាមីីជិតក្រោយពេលសម្រាលកូនភ្លោះទាំងពីរ។ តែទោះបីជាព្យាយាមលាក់បាំងមុខមាត់ស្វាមី អស់រយៈពេលជាយូរកន្លងមក ពេលនេះអតីតពិធីការិនីរូបស្រស់ ឈិត សុជាតា ក៏ព្រមបង្ហាញមុខមាត់ស្វាមីរបស់ខ្លួនជាសាធារណៈហើយ ដោយមិនមានការលាក់បាំងអ្វីទៀតនោះទេ។

ជាក់ស្តែង កាលពីម្សិលមិញនេះ នៅលើហ្វេសប៊ុករបស់អ្នកនាង ឈិត សុជាតា បានផុសរូបជាមួយនឹងស្វាមីខ្លួនឈរនៅក្បែរគ្នា ក្នុងដំណើរកម្សាន្តនៅលេងប្រទេសហុងកុងរួមជាមួយនឹងក្រុមការងារជាច្រើននាក់ទៀតផងដែរ។

ហើយនេះក៏ជាលើកដំបូងដែរ ដែលគេឃើញតារាស្រី ឈិត សុជាតា ហ៊ានបើកបង្ហាញមុខមាត់របស់ស្វាមីខ្លួននៅលើបណ្តាញទំនាក់ទំនងសង្គមដូច្នេះ ក្រោយពេលលាក់បាំងអស់រយៈពេលជាច្រើនខែ៕ 

ទស្សនារូបភាពខាងក្រោម៖

ឈិត សុជាតា​
ឈិត សុជាតា​ និងស្វាមី
ឈិត សុជាតា​ និងស្វាមី
ឈិត សុជាតា​ និងកូនភ្លោះទាំងពីរ
ឈិត សុជាតា​ ក្នុងដំណើរកម្សាន្តនៅហុងកុង
ឈិត សុជាតា​ ក្នុងដំណើរកម្សាន្តនៅហុងកុង
ឈិត សុជាតា​ បង្ហាញមុខស្វាមី
ឈិត សុជាតា​ បង្ហាញមុខស្វាមី
ឈិត សុជាតា​ បង្ហាញមុខស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុជាតា