ជប៉ុន៖ ប្រជាជនដែលមានចំនួនប្រហែល  ១ពាន់ ៥រយនាក់នៅក្នុងក្រុង Kamikatsu បែងចែកសំរាមជា ៤៥ បែប។ វាគឺជាផ្នែកមួយនៃគោលដៅសម្រាប់ក្រុងតូចមួយនេះ ក្នុងការកាត់បន្ថយការបញ្ចេញកាកសំណល់ឲ្យសល់សូន្យនៅឆ្នាំ ២០២០។

អ្នកគ្រប់គ្រងកន្លែងចោលសំរាមនៅក្នុងក្រុងនេះ លោក Kazuyuki Kiyohara បាននិយាយថា «គោលបំណងយើងគឺ យើងកែឆ្នៃអ្វីៗគ្រប់យ៉ាង ដែលយើងអាចកែឆ្នៃបាន។ អ្វីដែលយើងអាចលក់បាន គឺជាចំណូលសម្រាប់ក្រុង ហើយអ្វីដែលយើងលក់មិនបាន យើងនឹងកែឆ្នៃវា។ បើសិនជាអ្វីដែលយើងមានអាចប្រែក្លាយទៅជាធនធានក្នុងទម្រង់ណាមួយ មានន័យថាការបញ្ចេញកាកសំណល់របស់យើងនឹងស្មើសូន្យ»។

រូបតំណាង

ក្រុងតូចមួយនៅក្បែរជ្រលងភ្នំមួយនេះ គឺមើលទៅដូចជាក្រុងដទៃៗនៅក្នុងប្រទេសជប៉ុនអីចឹង  ក៏ប៉ុន្តែនៅពេលដែលប្រទេសជប៉ុនបានចេញច្បាប់តឹងរ៉ឹង ដែលហាមមិនឲ្យមានការបញ្ចេញឧស្ម័នពុលដោយការដុតសំរាម ក្រុងនេះបានចាប់ផ្ដើមរកវិធីផ្សេងៗដើម្បីដោះស្រាយបញ្ហាកាកសំណល់របស់គេ។

កាកសំណល់អាហារត្រូវបានគេយកធ្វើជាជីកំប៉ុស ហើយ ៨០% នៃសំរាមផ្សេងៗទាំងអស់ត្រូវបានគេយកមកកែឆ្នៃ។ ចំណែកឯសំរាម ២០% ដែលមិនអាចកែឆ្នៃវិញ ត្រូវបានគេដឹកជញ្ជូនទៅកាន់ក្រុងដទៃដើម្បីធ្វើការដុតបំផ្លាញ។

រូបតំណាង

ការខិតខំប្រឹងប្រែងនេះមិនមានធ្វើឡើងដោយមនុស្សម្នាក់នោះទេ វាគឺធ្វើឡើ់ងដោយការសហការដោយប្រជាជនគ្រប់ៗគ្នាដែលរស់នៅក្នុងក្រុងនេះ។

នៅក្នុងក្រុង Kamikatsu ទោះបីជាសំរាមបែបណាក៏ដោយ ក៏គេត្រូវបំបែកវាឲ្យក្លាយទៅជាច្រើនផ្នែកដែរ មុននឹងគេអាចយកវាទៅកែឆ្នៃបាន។

រូបតំណាង

ដបទឹកប្លាស្ទិចត្រូវការឲ្យគេលាង រួចបកស្លាកសញ្ញា និងគំរបជាមុនសិន មុននឹងគេអាចយកវាទៅចោលក្នុងធុងសំរាមបាន។  ចំណែកកញ្ចក់ផ្សេងៗត្រូវការឲ្យគេបែងចែកវាទៅតាមពណ៌របស់វា  ហើយសូម្បីចង្កឹះ  ថ្មពិល  និងជ័រផ្សេងៗជាដើមត្រូវការឲ្យគេធ្វើការបែងចែកយ៉ាងល្អិតល្អន់ជាមុន។

រូបតំណាង

ប្រជាជនជាច្រើននៅក្នុងក្រុងនេះជាមនុស្សចាស់ ដូចនេះហើយមានអ្នកធ្វើការរដ្ឋស្ម័គ្រចិត្តដើរប្រមូលសំរាមមួយខែម្ដងសម្រាប់ពួកគេទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ក៏មានមនុស្សជាច្រើនត្រូវតែយកសំរាមទៅចោលដោយខ្លួនឯងផងដែរ៕

ទស្សនាវីដេេអូនៃទីក្រុងនេះខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]