ចិន៖ ថ្ងៃទី ២០ ឧសភា គឺជាថ្ងៃ «I Love You» ឬ ថ្ងៃ «ខ្ញុំស្រឡាញ់អ្នក» នៅក្នុងប្រទេសចិន ហើយថ្ងៃពិសេសនៅក្នុងឆ្នាំនេះ ស្រាប់តែមាននារីម្នាក់អបអរខ្លាំងពេក រហូតស្ទើរតែធ្វើឲ្យដាច់អណ្តាតមិត្តប្រុសរបស់ខ្លួនតែម្តង។

វីដេអូមួយ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គមប្រទេសចិន ដែលបានបង្ហាញពីទិដ្ឋភាពរបស់គូស្នេហ៍មួយគូ កំពុងប្រទាក់ជាប់មាត់គ្នា នៅតាមដងផ្លូវមួយកន្លែងក្នុងតំបន់ Qianshan  នៃខេត្តអានហ៊ុយ។ 

ជាក់ស្តែងភាគីខាងប្រុសត្រូវបាននារីជាមិត្តស្រី ខាំអណ្តាតជាប់មិនព្រមលែង ទោះបីជាគេស្រែកខ្លាំងៗដោយក្តីឈឺចាប់យ៉ាងណាក៏ដោយ។

នារីម្នាក់ ខាំអណ្តាតមិត្តប្រុសជាប់មិនព្រមលែង

ក្រោយមក ប៉ូលិសក៏បានមកដល់ និងព្យាយាមបំបែកពួកគេចេញពីគ្នាដែរ ប៉ុន្តែខាងស្រីនៅតែខាំអណ្តាតមិនព្រមលែងដដែល។

ចុងក្រោយ ប៉ូលិសក៏បានបង្ខំចិត្តបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើនារីជាសង្សារ ទើបនាងដាច់ចិត្តព្រមលែងអណ្តាតមិត្តប្រុសចេញ។ 

ហេតុការណ៍នេះបានធ្វើឲ្យអណ្តាតរបស់ភាគីខាងប្រុសចេញឈាម ប៉ុន្តែមិនទាន់ដាច់នៅឡើយទេ។

នារីម្នាក់ ខាំអណ្តាតមិត្តប្រុសជាប់មិនព្រមលែង

គួរបញ្ជាក់ថាថ្ងៃ «I Love You» ឬ ថ្ងៃ «ខ្ញុំស្រឡាញ់អ្នក» ត្រូវបានគេស្គាល់ថាជាថ្ងៃបុណ្យនៃក្តីស្រឡាញ់ក្នុងបណ្តាញអ៊ីនធើណែត ដែលគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ២០ ឧសភា ដោយសារតែតាមលេខរបស់ចិន 5-2-0 មានសម្លេងអានស្រដៀងនឹងពាក្យ “I Love You” ជាភាសាចិន។

ទោះជាយ៉ាងណា មិនមានប្រភពណាអាចបង្ហាញពីមូលហេតុដែលនារីម្នាក់នេះ ខាំអណ្តាតមិត្តប្រុសរបស់ខ្លួនមិនព្រមលែងបែបនេះទេ ប៉ុន្តែអ្នកលេងបណ្តាញសង្គមមួយចំនួនបានគិតថា នារីម្នាក់នេះទំនងជាមានបញ្ហាស្មារតី៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]