រឿង “Life Of Pi” ជារឿងដែលទាក់ទាញ អារម្មណ៍ពី ទស្សនិកជន ជាច្រើន និងជារឿងដែល ខ្មែរឡូត សូមណែនាំអោយទស្សនា ក្នុងចុងឆ្នាំងនេះ។

បុរសក្មេងម្នាក់ដែលរួចផុតពីការស្លាប់ ក្នុងគ្រោះមហន្តរាយនៅលើមហាសមុទ្រមួយ គឺត្រូវបានខំប្រឹងប្រែងធ្វើដំណើររយៈពេលយូរអង្វែង ដើម្បីស្វែងរកនូវអ្វីដែលគេរកមិនឃើញ... ក្នុងអំឡុងពេលដែលគាត់សម្លឹងមើលឆ្ងាយបន្តិច គាត់ក៏ប្រទះជាមួយភាពចៃដន្យ មួយដែលធ្វើឱ្យគាត់នឹងបាន ជួបជាមួយមនុស្សដទៃទៀត ដែលនៅមានជីវិត... តែនោះមិនបានដូចអ្វីដែលគាត់បានគិតនោះទេ អ្វីដែលគាត់បានជួបនោះគឺជាខ្លា Bengall ដ៏កាចសាហាវមួយទៅវិញ ។

ពេលនោះ នឹងមានរឿងអ្វីកើតឡើង រវាងបុរសក្មេងម្នាក់នោះ និងខ្លា Bengall ដ៏គួរឱ្យខ្លាចមួយនេះ? គឺមានតែទៅទស្សនាទាំងអស់គ្នា នៅរោងភាពយន្តខ្នាតអន្តរជាតិ Platinum Cineplex ផ្សារទំនើបសូរិយាជាន់ទី៥

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]