ភ្នំពេញ៖ ជាការពិតណាស់ រឿងរ៉ាវនៃការស្លាប់ប្អូនស្រីរបស់ តារាសម្ដែងសាច់សខ្ចីកញ្ញា បូរមី បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមរន្ធត់ចិត្តជាខ្លាំង ក្រោយពីទទួលបានដំណឹងមួយនេះ។

ជាក់ស្ដែង បើគិតមកដល់ពេលបច្ចុប្បន្ននេះដែរ នាងតូចគួរឲ្យស្រលាញ់រូបនេះ ក៏បានចាកឆ្ងាយពីអ្នករាល់គ្នាអស់រយៈពេលជិត៣ខែមកហើយដែរ។

តួយ៉ាង កៀកដល់បុណ្យ១០០ថ្ងៃប្អូនស្រី បូរមី ក៏បានបង្ហោះសារយ៉ាងក្រៀមក្រំ ដោយពោលទាំងក្ដុកក្ដួលថា៖ « សល់តែប៉ុន្មានថ្ងៃទៀតដល់បុណ្យ១០០ថ្ងៃអូនហើយ ត្រូវមកកើតក្នុងគ្រួសារយើងវិញណាអូន បេះដូងរបស់បង»

សារនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើន ខ្លោចចិត្តនឹកអាណិតបងស្រីរូបនេះជាខ្លាំង ព្រោះហេតុតែស្រលាញ់ប្អូនទើប បូរមី តែងផ្សងឲ្យប្អូននាងបានកើតក្នុងគ្រួសារជាថ្មីម្ដងទៀតបែបនេះ៕

បូរមី
ប្អូនស្រី បូរមី
ប្អូនស្រី បូរមី
ប្អូនស្រី បូរមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]