ជារៀងរាល់ថ្ងៃមានស្ត្រី ជាច្រើនចង់បាននូវការ លូតលាស់សក់យ៉ាង ឆាប់រហ័សដើម្បីងាយស្រួល និងធ្វើម៉ូតដែលស្រស់ស្អាត សំរាប់សក់វែង ប៉ុន្តែជារឿយៗ គឺពិបាកក្នុងការ រកនូវវិធីធ្វើឲ្យសក់ ដុះវែងនឹងក្រាស់បានយ៉ាង ងាយឡើយ។

ថ្ងៃនេះខ្មែរឡូត សូមលើកយក នូវវិធីសាស្រ្ត ដើម្បីធ្វើឲ្យសក់ លូតលាស់បានយ៉ាងឆាប់ រហ័សនោះគឺការជ្រើសយក នៅអាហារដែលមាន វីតាមីនយកមកបរិភោគមាន ៣ មុខដូចជា៖

១. បន្លែដែលមាន ពណ៌បៃតងចាស់ គឺជាអាហារល្អបំផុត សំរាប់អ្នកចូលចិត្ត បរិភោគនៅបន្លែ ព្រោះវាអាចជួយធ្វើឲ្យ សក់របស់យើង មានចំនួនកើន ឡើងក្រាស់ និងវែង។ បន្លែទាំងនោះមាន ស្ពៃខ្មៅ និង ខាត់ណា ពួកវាមានប្រយោជន៍ ណាស់សំរាប់ការ លូតលាស់នៃសក់។ វាមានផ្ទុកទៅដោយ វីតាមីន A និង  C។ វីតាមីនទាំងនេះជួយ ឲ្យរាងកាយរបស់យើង បង្កើតប្រេង នៅក្នុងសក់ ឲ្យមានសំនើម មិនបែកចុង និងមានការ លូតលាស់យ៉ាង ឆាប់រហ័សនៃសក់។

២. ត្រីសូម៉ុងគឺជា ត្រីដែលល្អបំផុត យើងអាចយកវាមកញ៉ាំ សំរាប់ការលូតលាស់ នៃសក់ផងដែរ។ ត្រីសូម៉ុងជាត្រី មានប្រូតេអ៊ីន វីតាមីននឹង ជាតិដែក។ ត្រីនេះមានផ្ទុក ទៅដោយវីតាមីន B12 និង អូមេហ្គា 3 ខ្លាញ់ អាស៊ីត ដូច្នេះវាអាច ធ្វើឲ្យសក់ យើងលូតលាស់ វែងនិងស្បែកក្បាល មានសុខភាពល្អ។

៣. សណ្តែកប្រកបទៅ ដោយជាតិដែក ស័ង្កសី គឺជាអាហារសំខាន់ ដែលផ្គត់ផ្គង់ រាងកាយ។ ប្រសិនជាយើងមាន បញ្ហាសក់ជ្រុះ សណ្តែកអាចជួយឲ្យ យើងឈប់ជ្រុះសក់ ហើយនិង ធ្វើឲ្យសក់លូតលាស់ បានយ៉ាងលឿន ទៀតផង។

តើប្រិយមិត្តចង់បាន នៅសក់ដ៏វែងក្រាស់ និងមានភាព ស្រស់ស្អាតដែររឺទេ?

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]