ភ្នំពេញ៖ កាលពីថ្ងៃសុក្រទី 18 ខែឧសភានេះ ក្រុមហ៊ុនHyundai ផ្តល់ឱកាសជូនភ្ញៀវ និងសមាជិកសារព័ត៌មានដើម្បីចូលរួមទស្សនាការបង្ហាញរថយន្តថ្មីសន្លាងចុងក្រោយ H-1 នៅឯភោជនីយដ្ឋាន Exchange Restaurant & Bar នាម៉ោង 6 ល្ងាច។

ជាក់ស្តែង រថយន្តH1ទទួលបានពានរង្វាន់ដ៏ល្បីល្បាញជារថយន្តខ្នាតទេសចរណ៏ល្អបំផុតពីស្ថាប័ន "Australia's Best Car Award" ពីប្រទេសអូស្ត្រាលី សម្រាប់រយៈពេលពីរឆ្នាំជាប់ៗគ្នាមកហើយ។ សូមចូលរួមជាមួយយើងនៅក្នុងព្រឹត្តិការណ៍បង្ហាញវត្តមានជាលើកដំបូងនៃរថយន្តAll-New Hyundai H-1 ជំនាន់ថ្មី ស៊េរីឆ្នាំ 2019 នៅព្រះរាជាណាចក្រកម្ពុជា ។

សម្រាប់អ្នកដែលពេញនិយមក្នុងការធ្វើដំណើរជាមួយស្ទីលថ្មី រថយន្ត H-1 12 កៅអី ស៊េរីឆ្នាំ 2019 ផ្តល់ភាពងាយស្រួល រចនាឡើងដោយភ្ជាប់ជាមួយគោលគំនិត ផ្តល់នូវផាសុកភាព និងភាពងាយស្រួលដឹកអ្នកដំណើរគ្រប់ស្ថានភាពធ្វើដំណើររយៈពេលវែង។

ជាមួយ H-1 អ្វីៗគឺអាចប្រព្រឹត្តទៅបានទាំងអស់ ទោះបីជាការធ្វើដំណើរជាមួយសាច់ញាតិ ឬអតិថិជនសំខាន់ៗរបស់លោកអ្នក។ ប្រព័ន្ធកៅអីរបស់ H1 ផ្តល់នូវផាកសុខភាពជាមួយភាពងាយស្រួលបត់បែនស្របតាមតម្រូវការរបស់លោកអ្នក។ នោះហើយជាអ្វីដែលធ្វើឱ្យ H1 ជារថយន្តដែលសក្ក័សមបំផុត គ្រប់តម្រូវការប្រើប្រាស់របស់អតិថិជន។

Hyundai បង្ហាញរថយន្តAll-New Hyundai H-1ជំនាន់ថ្មី

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hyundai Camko Motor លោក Brian KO បានមានប្រសាសន៍ថា៖

«យើងមានសេចក្តីសោមនស្សរីករាយក្នុងការដាក់បង្ហាញនូវរថយន្តជំនាន់ថ្មី ម៉ូឌែល H1 full option ស៊េរីឆ្នាំ 2019 នៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសដំបូងគេនៅក្នុងសហគមន៍អាស៊ាន។ បង្ហាញពីសារៈសំខាន់នៃទីផ្សារក្នុងស្រុកដែល H-1 បច្ចុប្បន្នគឺជារថយន្ត minivan លេខ 1 ដែលលក់ដាច់បំផុត។»
លោក Brian KO នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Camko Motor

មិនត្រឹមតែជាមួយរូបរាងថ្មីប៉ុណ្ណោះទេ រថយន្តម៉ូឌែល H1 ថ្មីបំពាក់បន្ថែមជាមួយភ្លើងសញ្ញានៅនឹងកញ្ចក់ចំហៀង បន្ថែមលើផ្នែកសុវត្ថិភាព កៅអីខ្យល់ខាងផ្នែកអ្នកបើកបរ និងឧបករណ៍ត្រួតពិនិត្យអំពូលចង្កៀងដោយស្វ័យប្រវត្តិ ដើម្បីបង្កើនសុវត្ថិភាព និងភាពងាយស្រួលដល់អ្នកបើកបរ ជាមួយជម្រើសតាមតម្រូវការនៃការបើកបរជាមួយលេខដៃ ឬលេខអូតូ។

ក្នុងនាមជារថយន្តខ្នាតទេសចរណ៍12 កៅអីដែលជាជម្រើសល្អបំផុត លោកស្រី លាង សារ៉េន ប្រធានក្រុមទីប្រឹក្សាផ្នែកលក់ទីផ្សារក្រុមហ៊ុន បានលើកឡើងថា៖

«យើងពិតជារំភើបណាស់ក្នុងការនាំយកអ្វីដែលអតិថិជនចង់បានក្នុងទីផ្សារ។ ការពេញចិត្តរបស់អតិថិជនយើងមានន័យខ្លាំងណាស់ចំពោះយើង!» ។
Hyundai បង្ហាញរថយន្តAll-New Hyundai H-1ជំនាន់ថ្មី

H-1 បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូត 2.5 លីត្រដែលផលិតថាមពលរហូតដល់ 170 សេះ ធានាបាននូវដំណើរការអតិបរមាគ្រប់លក្ខខណ្ឌនៃការធ្វើដំណើរ និងគ្រប់ស្ថានភាពផ្លូវ។ ផ្នែកខាងក្នុងរចនាជាមួយស្បែក និងមានពណ៌សាច់បន្ថែមនូវភាពប្រណិតសម្រាប់អ្នកដំណើរ ព្រមជាមួយនឹងអារម្មណ៍ស្រស់ស្រាយដោយប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ។

ប្រព័ន្ធជំនួយចតឡាន (RPAS) ប្រព័ន្ធគ្រប់គ្រងលំនឹងអេឡិចត្រូនិច (ESC) និងប្រព័ន្ធបង្អួច អគ្គិសនីសុវត្ថិភាព ត្រូវបានរួមបញ្ចូលជាលក្ខណៈស្តង់ដាសុវត្ថិភាពសម្រាប់អ្នកបើកបរ។

Hyundai បង្ហាញរថយន្តAll-New Hyundai H-1ជំនាន់ថ្មី

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Brian KO បាននិយាយថា៖ 

«ម៉ូឌែល H1 នឹងបន្តការអភិវឌ្ឍខ្លួនស្របតាមតម្រូវការរបស់អតិថិជន ជាមួយនឹងម៉ូដែល VIP ដ៏ល្អឥតខ្ចោះមួយដែលត្រូវបានដាក់ឱ្យដំណើរការក្នុងរយៈពេល 12 ខែខាងមុខនេះ។»
Hyundai បង្ហាញរថយន្តAll-New Hyundai H-1ជំនាន់ថ្មី

នៅក្នុងកម្មវិធីនេះភ្ញៀវកិត្តិយសទាំងអស់មានឱកាសទស្សនារថយន្ត H-1 និងកក់ការធ្វើតេស្តបើកបរសាកល្បង ខណៈពេលដែលរីករាយជាមួយអាហារប៊ូហ្វេ និងការប្រគំតន្រ្តីផ្ទាល់នៅក្នុងបរិយាកាសកម្មវិធី Hyundai Media Night នៅភោជនីយដ្ឋាននិងបារ Exchange។ លើសពីនេះទៀត ឱកាសជួបជុំរាក់ទាក់ជាមួយតារាសម្តែងដ៏ល្បីល្បាញ ក៏ដូចជាមេគ្រួសារដ៏ល្អ គឺ លោក ជា វណ្ណារិទ្ធ និងរួមមានភ្ញៀវកិត្តិយសដ៏ពិសេសផងដែរ។

ដោយមានការបញ្ជាកក់ទុកមុនជាច្រើនពីសំណាក់អតិថិជន ឥឡូវនេះមានតែ 40គ្រឿងប៉ុណ្ណោះដែលនៅសល់។ សូមអញ្ជើញចុះឈ្មោះការចាប់អារម្មណ៍របស់អ្នកខណៈស្តុកនៅមាន! អត្ថប្រយោជន៍សម្រាប់ការកក់មុន រួមមានសម្ភារៈសម្អាតមួយឈុត និងសេវាកម្មថែទាំចំនួន 6 ដងដោយឥតគិតថ្លៃ។ រថយន្ត H-1 នាំអ្នកទៅទិសដៅបន្ទាប់របស់អ្នក ពោរពេញដោយផាកសុខភាពជាមួយរចនាបទស្ទីលថ្មី៕ 

Hyundai បង្ហាញរថយន្តAll-New Hyundai H-1ជំនាន់ថ្មី
Hyundai បង្ហាញរថយន្តAll-New Hyundai H-1ជំនាន់ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]