ភ្នំពេញៈ យុវជនស្ទាវ អស់លក្ខណ៍ ២នាក់ ឆក់ខ្សែក បានសម្រេចតែ រត់មិនរួច ត្រូវកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាល ខណ្ឌចំការមន ជិះម៉ូតូប្រដេញតាមចាប់ជាប់ នៅសង្កាត់ទួលទំពូង ទី២ ខណ្ឌចំការមន។

ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា នៅវេលាម៉ោង ៩ និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២ យុវជនស្ទាវពីរនាក់ បានធ្វើសកម្មភាពឆក់ខ្សែកពីនារីម្នាក់ ដែលកំពុងជិះ ម៉ូតូឆាលលី នៅសង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។ លោកបានបន្តថា ក្រោយពេលធ្វើសកម្ម ភាពហើយនោះ យុវជនទាំងពីរនាក់នេះ បានព្យាយាមបើកម៉ូតូរត់គេច ពេលនោះក៏ជួបជាមួយកម្លាំង នគរបាលរបស់លោក ដែលកំពុងជិះម៉ូតូដើរល្បាត ក៏ប្រដេញតាម រហូតចាប់ខ្លួនបាន នៅសង្កាត់ទួលទំពូង២ ខណ្ឌចំការមន។

លោក ជួន ណារិន បានបន្តថា ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ ត្រូវបានប្រគល់ទៅឲ្យ សមត្ថកិច្ចមូលដ្ឋាន ដើម្បីចាត់ការបន្ត។

មន្រ្តីនគរបាល សង្កាត់ទូលទំពូងទី២ បានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពឆក់ខ្សែកនេះ ១. ឈ្មោះ តាំង វ៉ាន់ណិត អាយុ ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣៩៤ ផ្លូវលេខ ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន, ២. ឈ្មោះ ឡាយ ប៊ុនអ៊ីស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៥១E0 ផ្លូវលេខ ៣៧៦ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ ជាមួយគ្នានេះ សមត្ថកិច្ចដកហូតម៉ូតូមួយគ្រឿង ម៉ាកស្មាស់ស៊េរី ឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1M-6279 ដែលពួកគេជិះធ្វើសកម្មភាព៕

ដោយៈ DAP

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]