ភ្នំពេញ៖ មិនប៉ុន្មានថ្ងៃមុននេះ តារារ៉េបពូកែលេងពាក្យសម្តី លោក ម៉ូរ៉ូណូ (Morno) ទើបតែបញ្ចេញបទចម្រៀងរ៉េបថ្មីរបស់ខ្លួនចំណងជើងថា «ជាតិនេះមិនរស់» ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីបណ្តាអ្នកលេងបណ្តាញសង្គម ដែលជាពិសេស គឺប្រិយមិត្តដែលនិយមចូលចិត្តវិស័យរ៉េបតែម្តង។

តារារ៉េប ម៉ូរ៉ូណូ

គួរឲ្យដឹងថា លោក ម៉ូរ៉ូណូ ត្រូវបានប្រិយមិត្តភាគច្រើនស្គាល់លោក ថាជាតារារ៉េបសញ្ជាតិខ្មែរ ដែលមានសមត្ថភាពតែងនិពន្ធ និងរ៉េបបានរហូតដល់ទៅ៤ភាសាឯណោះ ដូចជា ខ្មែរ អង់គ្លេស អេស៉្បាញ និងបារាំង។ យ៉ាងណាមិញ ថ្មីៗនេះ លោកក៏ទើបតែចេញបទចម្រៀងថ្មីរបស់ខ្លួន «ជាតិនេះមិនរស់» ដែលអត្ថន័យនៅក្នុងបទចម្រៀងនេះ បានធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាលាន់មាត់ សរសើរពីភាពឆ្លាត និងសមត្ថភាពទេពកោលស្យ នៃការលេងពាក្យពេចន៍ ប្លែកៗ ដែលកម្រនឹងមានតារារ៉េបផ្សេងអាចសរសេរបានឡើយ ក្រៅពីស្តេចតារារ៉េប ខ្មែរមួយជីវិត។

ដោយសារតែហេតុនេះហើយ ទើបមានអ្នកគាំទ្រជាច្រើនបានដាក់នាមឲ្យ តារារ៉េបលោក ម៉ូរ៉ូណូ ថាជាស្តេចតារារ៉េបអត្ថន័យទី២ បន្ទាប់ពីស្តេចតារារ៉េប ខ្មែរមួយជីវិត តែម្តង៕

បើចង់ដឹងថា បទ«ជាតិនេះមិនរស់» របស់ម៉ូរ៉ូណូ មានអត្ថន័យយ៉ាងណាខ្លះនោះ តើមកស្តាប់ទាំងអស់គ្នា៖

តារារ៉េប ម៉ូរ៉ូណូ និងខ្មែរមួយជីវិត
តារារ៉េប ម៉ូរ៉ូណូ
តារារ៉េប ម៉ូរ៉ូណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]