ភ្នំពេញ៖ បច្ចុប្បន្ននេះ គេសង្កេតឃើញថា តារាខ្មែរមួយចំនួន កំពុងតែព្យាយាមលើកតម្កើង របស់របរ ដែលជាស្នាដៃខ្មែរ តាំងពីជំនាន់ដើម ដោយក្នុងនោះ ពួកគេ បានកែច្នៃ នូវរបស់របរទាំងនេះ ទៅជារបស់ផ្សេងមួយទៀត គួរជាទីចាប់អារម្មណ៍។

ជាក់ស្តែង ក៏មានតារាស្រីខ្មែរ៣ដួង មានដូចជា កញ្ញា មាន សូនីតា កញ្ញា នេត សុចរិយា និងអ្នកនាង ទូច ស្រីល័ក្ខ បានបង្ហាញស្នាដៃ ទាក់ទងនឹង របស់ខ្មែរ ដូចជា ក្រមា សូត្រខ្មែរ និង សារុង ដោយពូកគេបានកាត់ ទៅជាឈុតសម្លៀកបំពាក់ និងរបស់របរក្នុងផ្ទះជាដើម។

ជាពិសេស ចំពោះការកែច្នៃ នូវរបស់ធនធានពីដើម របស់ខ្មែរ បែបនេះ ក៏មានអ្នកគាំទ្រជាច្រើន បានពេញចិត្តយ៉ាងខ្លាំង និងសរសើរថា ពួកគេ ពិតជាមានគំនិតច្នៃប្រឌិតមិនធម្មតាមែន ហើយរបស់ដែលពូកគេ បានធ្វើនោះ ក៏មានលក្ខណៈស្រស់ស្អាត និងទាក់ទាញផងដែរ៕ 

តោះកុំឲ្យខាតពេល ទៅមើលស្នាដៃរបស់ពូកគេទាំងអស់គ្នា៖

១) មាន សូនីតា៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាស្រីរូបនេះ ដែលតែងសម្រិតសម្រាំង និងកែច្នៃ ក្រមាខ្មែរ ឲ្យចេញទៅជាម៉ូតសម្លៀកបំពាក់ និងរបស់របរប្រើប្រាស់ សព្វថ្ងៃជាដើម។ ជាពិសេស កាលពីប៉ុន្មានខែមុន ខ្មែរឡូត ក៏បានចុះទៅធ្វើការសម្ភាសន៍ និងថតពីទិដ្ឋភាពផ្ទាល់ នៅក្នុងហាងរបស់នាង ដោយឃើញថា របស់ជាច្រើន ដែលនាងបានធ្វើ សុទ្ធតែ មានគុណភាព និងមានភាពស្រស់ស្អាតផងដែរ។

មាន សូនីតា
របស់របរធ្វើពី ក្រមាខ្មែរ
សម្លៀកបំពាក់
របស់របរធ្វើពី ក្រមាខ្មែរ

២) កញ្ញា នេត សុចរិយា៖ ទើបតែមួយរយៈចុងក្រោយនេះ តារាស្រី រាងល្អិត បានប្រកាសក្តែង​ប្រាប់មហាជនថា នាងនឹងបើកហាងមួយ ដែលគ្រប់យ៉ាង សុទ្ធតែធ្វើចេញ ពីសូត្រខ្មែរ។ ចំពោះដំណឹងនេះ បានធ្វើឲ្យ អ្នកគាំទ្រ មានការភ្ញាក់ផ្អើល និងសប្បាយចិត្ត ដែលកញ្ញា បានច្នៃសូត្រខ្មែរ ទៅជា របស់របរប្រើប្រាស់ ដូចជាកម្រាលពូក ស្រោមខ្នើយជាដើម។

នេត សុចរិយា
នេត សុចរិយា

៣) អ្នកនាង ទូច ស្រីល័ក្ខ៖ តារារូបនេះ ក៏មិនខុសពីតារាមុនៗប៉ុន្មានដែរ ដោយនាងបានច្នៃ សារុងខ្មែរ ទៅជាម៉ូតសម្លៀកបំពាក់ យ៉ាងស្រស់ស្អាត ស្ទើរតែមិនគួរឲ្យជឿ។ ជាពិសេស របស់របរ ដែលធ្វើពី សារុងខ្មែរ របស់នាង ទើបតែបើក ប៉ុន្មានខែនេះតែប៉ុណ្ណោះ ប៉ុន្តែសន្ទុះនៃអ្នកចាប់អារម្មណ៍ ពិតជាខ្លាំងមិនធម្មតា។

ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]