ភ្នំពេញ ៖ តារាសម្ដែងតួកាច អ្នកនាង ស្វែង សុជាតា បានបង្ហាញសកម្មភាពនាំកូនប្រុស ដែលជាតំណក់ឈាមរួមគ្នាជាមួយគ្រូផ្សំថ្នាំបុរាណ ទៅអង្គុយតាំងសមាធិនៅលើភ្នំ ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជាក់ស្ដែង តាមរយៈការបង្ហោះរូបថតប៉ុន្មានសន្លឹក របស់កូនប្រុស អ្នកនាង ស្វែង សុជាតា ដែលស្ថិតក្នុងសម្លៀកបំពាក់ស្លៀកស ពាក់ស ដែលអង្គុយតាំងសមាធិនៅក្នុងល្អាងលើភ្នំ ត្រូវបានមហាជនលាន់មាត់សរសើរគ្រប់ៗគ្នា។ ហើយគោលបំណងដែលអ្នកនាង នាំកូនមកធ្វើបែបនេះគឺព្រោះចង់ឲ្យកូនខ្លូន ស្គាល់ធម៌វិន័យខ្លះ និងធ្វើជាមនុស្សដែលមានក្ដីមេត្តា សម្រាប់គ្រប់ៗគ្នានៅក្នុងសង្គមផងដែរ៕

ស្វែង សុជាតា និងកូនប្រុស
កូនប្រុស ស្វែង សុជាតា
កូនប្រុស ស្វែង សុជាតា
ស្វាមី និងកូនប្រុស ស្វែង សុជាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្វែង សុជាតា