ដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខនេះ ក្រុមហ៊ុនតារាផេ ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយ បានផ្តល់ជូនឱកាសពិសេសដល់អតិថិជនរបស់ខ្លួន ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ ក្នុងការផ្ញើប្រាក់ទៅកាន់គ្រប់ខេត្ត ក្រុងដោយមិនគិតថ្លៃសេវា ក្នុងទំហំទឹកប្រាក់ក្រោម ១០០,០០០ (ដប់ម៉ឺន) រៀល ឬ សមតុល្យនឹង ២៥ (ម្ភៃប្រាំ) ដុល្លារអាមេរិក ទូទាំងប្រទេស។ អ្វីដែលងាយនោះអតិថិជនគ្រាន់តែទៅកាន់ភ្នាក់ងារតារាផេ ដែលនៅជិតលោកអ្នកបំផុត ហើយធ្វើតាមការណែនាំពីរបៀបនៃការផ្ទេរប្រាក់ជាការស្រេច ហើយចំពោះលោកអ្នក ដែលមានកាបូបលុយអេឡិចត្រូនិកតារាផេវិញ ក៏អាចវេរលុយមិនគិតថ្លៃសេវាដែរ។ ឱកាសដ៏ពិសេសនេះផ្តល់ជូនចាប់ផ្តើមពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៨។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជនក្រុមហ៊ុនតារាផេ តាមរយៈលេខទូរស័ព្ទ 081 799 888 ឬ ទំព័រហ្វេសប៊ុកផ្លូវការតារាផេ។

ទាញយកកម្មវិធីតារាផេសំរាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android តាមរយៈតំណភ្ជាប់ទីនេះ https://goo.gl/7tvY1E 

វេរលុយជាមួយ តារាផេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]