ថៃ: តារាចំម្រៀងវ័យក្មេង ដែលកំពុងទទួលការចាប់អារម្មណ៍ពីមិត្តៗយុវវ័យជាច្រើន នោះមានឈ្មោះថា «The TOYS» ហើយតារារូបនេះ មានឈ្មោះដើមជាភាសាថៃ Thanwa Toy Boonsoongnern ។

ប្រហែលជាប្រិយមិត្តមួយចំនួន មិនទាន់បានដឹងនោះទេ ថារឿងរ៉ាវលោកយ៉ាងណា ដោយថ្មីៗនេះ មានព័ត៌មានមួយបានចុះផ្សាយចំណុចពិសេសខ្លះៗអំពីលោក។

ក្នុងនោះដែរ លោក ត្រូវបានគេកោតសរសើរយ៉ាងឆាប់រហ័សជាមួយនឹងការសម្តែង បទចម្រៀងមួយបទរបស់លោក ហើយ បទចម្រៀងនេះមានអ្នកចូលមើលជាង ២០ លានដងក្នុងរយៈពេលត្រឹមតែ២ខែប៉ុណ្ណោះ។ 

ជាពិសេស បទចម្រៀងដែលលោកធ្វើឡើង ខុសពីបទដទៃ​ ត្រង់ថា បទលោក មានលក្ខណៈងាយស្រួល ក្នុងការច្រៀង និងងាយចាំ ដែលអាចធ្វើឲ្យ អ្នកស្តាប់ហើយ អាចច្រៀងតាមបាន ក្នុងរយៈពេលខ្លី។ ហើយតារាប្រុសរូបនេះ មានសមត្ថភាពខ្ពស់ ក្នុងការច្រៀងបែបលឿនៗ ហាក់បីដូចជា រ៉េប យ៉ាងដូច្នោះដែរ។ 

ទាំងនេះ ជាលក្ខណៈពិសេសមួយចំនួន ដែលលោក អាចទាញភាពប្រជាប្រិយភាព ពីអ្នកគាំទ្រ ក្នុងរយៈពេលខ្លីបាន៕

The TOYS
The TOYS
The TOYS
The TOYS
The TOYS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]