(ព្រះវិហារ-កំពង់ចាម)៖ អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមឈ្មោះ មាស សំអឿន ត្រូវបានកម្លាំងនគរបាលតាមចាប់ខ្លួន នៅចំណុចខាងលិចរង្វង់មូលស្រអែម​ចំងាយ១០០ម៉ែត្រ ​ផ្លូវជាតិលេខ៦៩បេ នៅភូមិ​ស្រអែមខាងត្បូង ​ឃុំកន្ទួត ​ស្រុកជាំក្សាន្ត ​ខេត្តព្រះវិហារ ក្រោយស៊ីដាច់លុយរាប់ម៉ឺនដុល្លារ។

ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ ជនសង្ស័យត្រូវបានកម្លាំងនគរបាលរបស់លោកចាប់ខ្លួន បានកាលពីរសៀលថ្ងៃទី៣ ខែឧសភា រួចបញ្ជូនទៅឲ្យនគរបាលខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី។ ចំពោះទឹកប្រាក់ដែលជនសង្ស័យរូបនេះ បានស៊ីដាច់នោះលោកស្នងការមិនទាន់ដឹងច្បាស់នោះទេ គ្រាន់តែដឹងមានចំនួនច្រើន។

ដោយឡែកស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល មិនអាចបញ្ជាក់លម្អិត និងចំនួនទឹកប្រាក់បានទេដោយលោកថា កំពុងជាប់រវល់។

យោងតាមរបាយការណ៍របស់នគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា នៅរសៀលថ្ងៃទី៣ ខែឧសភា កម្លាំងអធិការស្រុកជាំក្សាន្ត ​បានសហការជាមួយកម្លាំងស្នងការខេត្តព្រះវិហារ​និងកម្លាំងស្នងការខេត្តកំពង់ចាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី កែវ ​ចំរើន ​ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តព្រះវិហារ បានចាប់មុខសញ្ញាតាមដីការលេខ​1915 ត.ព្រ​ចេញដោយលោកចៅក្រមជំរុំជម្រះ សួន ​សំណាង ​នៃសាលាដំបូងខេត្តកំពង់ចាម​ នៅចំណុចខាងលិចរង្វង់មូលស្រអែម​ចំងាយ១០០ម៉ែត្រ ​ផ្លូវជាតិលេខ៦៩បេ ស្ថិតនៅភូមិ​ស្រអែមខាងត្បូង ​ឃុំកន្ទួត​ស្រុកជាំក្សាន្ត ​ខេត្តព្រះវិហារ ​ពីបទ «រំលោភលើទំនុកចិត្ត ពិសេសដោយអភិបាល​ និងបទក្លែងបន្លំឯកសារសាធារណៈ» ​ដែលប្រព្រឹត្តថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។

ជនត្រូវចាប់ខ្លួនឈ្មោះ មាស​ សំអឿន ​​អាយុ៣៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិ​អណ្ដូងជា​ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មុខរបរ​អនុសាខាកាកបាទក្រហម ខេត្ត​កំពង់ចាម៕

ចាប់ខ្លួនអនុប្រធានសាខាកាកបាទក្រហមកម្ពុជា
ចាប់ខ្លួនអនុប្រធានសាខាកាកបាទក្រហមកម្ពុជា
ចាប់ខ្លួនអនុប្រធានសាខាកាកបាទក្រហមកម្ពុជា
ចាប់ខ្លួនអនុប្រធានសាខាកាកបាទក្រហមកម្ពុជា
ចាប់ខ្លួនអនុប្រធានសាខាកាកបាទក្រហមកម្ពុជា

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]