បរទេស៖ គ្រប់រថយន្តទាំងអស់សុទ្ធតែមានបង្អួចកញ្ចក់សម្រាប់ឲ្យអ្នកដំណើរបានឃើញទេសភាពតាមដងផ្លូវ ចំណែកក្រុមហ៊ុនផលិតរថយន្ត Ford មិនត្រឹមតែចង់ឲ្យមនុស្សធម្មតាឃើញទេ ពួកគេថែមទាំងចង់ឲ្យអ្នកពិការភ្នែកអាចមានអារម្មណ៍ថាបានឃើញទេសភាពផ្ទាល់ៗតាមរយៈការប៉ះបង្អួចកញ្ចក់ទៀតផង។

ក្រុមហ៊ុនផលិតរថយន្ត Ford បានបង្កើតនូវបច្ចេកវិទ្យាថ្មីមួយ ដែលត្រូវបានគេហៅថា "Feel the View" ដោយអនុញ្ញាតឱ្យអ្នកពិការភ្នែកមើលឃើញទេសភាពពេលដែលរថយន្តបើកបរឆ្លងកាត់តាមរយៈការប៉ះបង្អួចកញ្ចក់។

រូបតំណាង

វាត្រូវបានគេរចនាឡើងដោយមានម៉ាស៊ីនថតភ្ជាប់ទៅនឹងបង្អួចឡាន ហើយថតរូបនៃទេសភាពនៅខាងក្រៅ។

បន្ទាប់មកទៀត រូបភាពទាំងនោះបានប្រែក្លាយទៅជាភ្លើង LED ដែលមានសភាពគ្រើមចេញជារូបទេសភាព ហើយចាំងទៅលើកញ្ចក់បង្អួចនោះ ដែលអាចឲ្យអ្នកពិការភ្នែកអាចប៉ះស្ទាបកញ្ចក់នោះ ដើម្បីដឹងថាទេសភាពនៅខាងក្រៅនោះ គឺជាអ្វី។  

ខាងក្រោមជាវីដេអូបង្ហាញពី បង្អួចកញ្ចក់ជាមួយបច្ចេកវិទ្យា Feel the View៖ 

បង្អួចកញ្ចក់ជាមួយបច្ចេកវិទ្យា Feel the View
បង្អួចកញ្ចក់ជាមួយបច្ចេកវិទ្យា Feel the View
បង្អួចកញ្ចក់ជាមួយបច្ចេកវិទ្យា Feel the View

អ្នកនាំពាក្យក្រុមហ៊ុន Ford លោក Marco Alù Saffi បាននិយាយថា៖ "យើងស្វែងរកការធ្វើឱ្យជីវិតរស់នៅរបស់មនុស្សកាន់តែប្រសើរឡើងរួចហើយ។ ដូចនេះវាគឺជាឱកាសដ៏ល្អមួយកម្រិតទៀត ដែលយើងអាចបង្កើតបច្ចេកវិទ្យាថ្មី ដើម្បីផ្តល់ឱកាសឱ្យមនុស្សពិការភ្នែកបានយល់ពីទេសភាព និងទទួលបានអារម្មណ៍ពិតៗដែរ"៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]