ភ្នំពេញ៖  ពេញមួយរយៈចុងក្រោយនេះ ត្រូវបានគេដឹងថា អតីតតារាកំប្លែងជើងចាស់ លោក ពៅ គីសាន់ ហៅនាយ ឆើត បាននិងកំពុងធ្លាក់ខ្លួនឈឺ ដែលបណ្តាលមកពីបែកឌីសចង្កេះ ដែលធ្វើឲ្យជើងខាងស្តាំរបស់លោក ឈឺស្ពឹកដើរទៅណាក៏មិនរួច ទាល់តែលោកទទួលការវះកាត់ ទើបអាការរបស់លោកអាចជាសះស្បើយបាន។ នេះបើយោងតាមការរៀបរាប់ឱ្យដឹងពីផេករបស់លោក ហេង ឡុង។

ប៉ុន្តែមិនថាយ៉ាងណា ដោយសារជីវភាពលោកបច្ចុប្បន្ន កំពុងជួបនូវការលំបាកខ្វះខាត ដោយពុំមានលទ្ធភាពព្យាបាលជំងឺបាន ទើបតារាកំប្លែងរូបនេះដាច់ចិត្ត លើកដៃអំពាវនាវស្នើសុំជំនួយពីសប្បុរសជនទាំងឡាយដើម្បីព្យាបាលខ្លួន។

នាយ ឆើត

គ្រាន់តែឮមិត្តរួមអាជីពកំពុងជួបទុក្ខលំបាកបែបនេះ លោកទុំ សារ៉ុត ដែលគេតែងហៅថា នាយ ឃ្លោក និងក្រុមការងារក៏បានស្កាត់ទៅជួបសួរសុខទុក្ខ នាយឆើតដោយផ្ទាល់ដល់គេហដ្ឋាន ព្រមទាំងបានពាំនាំយកនូវ "មូលនិធិសិល្បករចាស់ជរា" ជូនដល់នាយ ឆើតថែមទៀតផង។

បន្ថែមពីនេះ បើតាមការរៀបរាប់ពីប្រភពដដែលបានឲ្យដឹងថា ស្ថានភាពអាការរបស់នាយ ឆើត អាចនឹងធ្ងន់ធ្ងរជាងនេះ បើសិនជាលោកនៅតែបណ្តែតបណ្តោយឲ្យកាន់យូរ មិនធ្វើការវះកាត់ទេនោះ៕

នាយ ឃ្លោក សួរសុខទុក្ខនាយ ឆើត ដល់ផ្ទះ
នាយ ឃ្លោក សួរសុខទុក្ខនាយ ឆើត ដល់ផ្ទះ
នាយ ឆើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]