កម្ពុជា៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការធ្ងន់ក្នុងពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៨ ក្រោយប៉ះសុទ្ធតែក្រុមខ្លាំងក្នុងពូល A។ 

ក្រុមដែលមានរហ័ស្សនាមថា គោរព្រៃ នឹងត្រូវប្រឈមទល់នឹងក្រុមជម្រើសជាតិ វៀតណាម, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងឡាវ ខណៈពានរង្វាន់ខាងលើនេះ នឹងចាប់ផ្តើមពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ខាងមុខនេះ។

ការប្រកួតបើកឆាករបស់ កម្ពុជា គឺនឹងត្រូវប៉ះ ម៉ាឡេស៊ី នៅថ្ងៃទី៨ខែវិច្ឆិកា។ បន្ទាប់មក ក្រុមអ្នកចម្បាំងអង្គរ  ត្រូវបន្ដប៉ះមីយ៉ាន់ម៉ា នៅថ្ងៃទី១២ មុននឹងត្រឡប់មកមាតុភូមិវិញ ដើម្បីត្រៀមខ្លួនជួប ឡាវ ក្នុងផ្ទះ នៅថ្ងៃទី២០ ។

នៅថ្ងៃទី២៤ គឺកម្ពុជា ត្រូវធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីបង្រ្គប់ការប្រកួតចុងក្រោយនៃពូល A។ 

កាលវិភាគប្រកួតរបស់ជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា

សម្រាប់ពូល B វិញ មានក្រុមយក្សអាស៊ានជាច្រើនដូចជា ប្រទេសថៃ, ឥណ្ឌូនេស៊ី, ហ្វីលីភីន, សិង្ហបុរី និង ប្រ៊ុយណេ ឬ ទីម័រ (ប្រទេសទាំងពីរនេះ នឹងត្រៀមប្រកួតគ្នានៅខែកញ្ញាខាងមុខនេះ)៕

តារាងចែកពូល A និង ពូល B

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]