អេស្ប៉ាញ៖ កីឡាករ Marcelo បានសារភាពថា Bayern Munich គួរតែទទួលបានបាល់ពិន័យ១១ម៉ែត្រ ក្រោយកីឡាករ Joshua Kimmich លើកបាល់ប៉ះដៃលោក។

ខ្សែការពារស្លាបសញ្ជាតិប្រេស៊ីលរូបនេះ បានប្រាប់អ្នកសារព័ត៌មានក្រោយការប្រកួតថា បាល់ដែលកីឡាករ Joshua Kimmich លើកមក គឺប៉ះដៃលោក១០០% ហើយលោកគិតថា លោកអាជ្ញាកណ្តាលគួរតែផ្តល់បាលពិន័យ១១ម៉ែត្រដល់ Bayern Munich។ 

រូបភាពដែលធ្វើឲ្យឃើញថាបាល់ពិតជាប៉ះដៃ Marcelo

កីឡាករវ័យ២៩ឆ្នាំរូបនេះបានបន្តថា លោកសារភាពបាល់នោះគឺជាបាល់ប៉េណាល់ទីមែន ហើយបើលោកនិយាយខុសពីនេះ នោះមានន័យថាលោកកុហកហើយ។

ខ្សែការពារសញ្ជាតិប្រេស៊ីល បាននិយាយទៀតថា ទោះបីជាលោកដឹងថាបាល់នោះមកប៉ះដៃលោកក៏ដោយក្តី ក៏លោកពេញចិត្តនឹងការសម្រេចចិត្ររបស់អាជ្ញាកណ្តាលដែរ ព្រោះថាក្នុងពិភពបាល់ទាត់ គឺរឿងគ្រប់យ៉ាងមិនអាចមានយុត្តិធម៌រហូតទេ ដោយថ្ងៃនេះយើងសំណាង ថ្ងៃក្រោយគេសំណាងតែប៉ុណ្ណឹង៕ 

សកម្មភាពក្រោយការប្រកួតកាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]