ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជានៅចាំមិនភ្លេចនោះទេ នូវអតីតបេក្ខភាព Cambodian Idol រដូវកាលទី៣ កញ្ញា ញឹម សួនសោភាទេពី ដែលនាងត្រូវបានជម្រុះទម្លាក់នៅសប្តាហ៍ទី៥ ដោយសារតែ ទទួលបានសំឡេងឆ្នោតតិចជាងគេ។

ដោយឡែក កាលពីថ្មីៗនេះ កញ្ញា ញឹម សួនសោភាទេពី បានបង្ហាញមុខសារជាថ្មី នៅលើឆាកប្រគំតន្ត្រីមួយកន្លែង ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលមែនទែន។

យ៉ាងណាមិញ សម្រាប់ការបង្ហាញមុខសារជាថ្មី របស់ ទេពី ម្តងនេះ រឹតតែធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាង កាន់តែភ្ញាក់ផ្អើលដោយសារតែ ឃើញអតីតបេក្ខភាពបង្ហាញសមត្ថភាព មិនត្រឹមតែច្រៀងជាភាសាខ្មែរពីរោះនោះទេ ប៉ុន្តែនាងអាចច្រៀងបាន ៥ភាសាទៀត ដោយអត់បញ្ហា។

ក្នុងនោះដែរ នាងអាចច្រៀងជាភាសា ថៃ ឡាវ ចិន អង់គ្លេស និងបារាំងផងដែរ។

ទោះជាយ៉ាងណាក្តី មហាជនពិតជាស្ញប់ស្ញែងដល់ ទេពី ខ្លាំងមែនទែន ព្រោះថាសមត្ថភាពរបស់នាងពិតជាមិនធម្មតានោះទេ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ញឹម សួនសោភាទេពី
ញឹម សួនសោភាទេពី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]