អេស្ប៉ាញ៖ ក្រុម Real Madrid បានបើកទ្វារកីឡដ្ឋាន Santiago Bernabeu ស្វាគមន៍ក្រុមភ្ញៀវ Bayern Munich កាលពីយប់មិញ ក្នុងជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ដោយការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល ២-២។

ចូលក្នុងការប្រកួតមិនទាន់បានប៉ុន្មានផង ពោលនៅនាទីទី៣ កីឡាករ Joshua Kimmich បានស៊ុតបញ្ចូលទីមួយគ្រាប់ ជួយឲ្យក្រុម Bayern Munich នាំមុខមុន។

ប៉ុន្តែមកដល់នាទីទី១១ កីឡាករ Karim Benzema បានតែតបញ្ចូលទី ធ្វើឲ្យក្រុម Real Madrid តាមស្មើវិញ ដោយបញ្ចប់តង់ទីមួយ លទ្ធផលក្រុមទាំងពីរគឺ ១-១។

ចូលមកដល់តង់ទីពីរភ្លាម កីឡាករតម្លៃថ្លៃរបស់ Bayern ខ្សែបម្រើ Corentin Tolisso ភ្លាត់ស្នៀត បណ្តោយឲ្យខ្សែប្រយុទ្ធ Karim Benzema ស៊ុតបញ្ចូលទីមួយគ្រាប់ទៀត ធ្វើឲ្យក្រុម Real Madrid កាន់តែមានសង្ឃឹម។

បើទោះបីជានៅនាទីទី៦៣ ខ្សែបម្រើ James Rodriguez បានរកគ្រាប់បាល់មួយគ្រាប់ ទៀតក្តី ក៏ក្រុម Bayern Munich មិនអាចឡើងផុតពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ។

ការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល ២-២ (បើគិតទាំងពីរជើង Real Madrid ៤ Bayern Munich ៣)។

គួរឲ្យដឹងថា ក្រុម Real Madrid គឺជាក្រុមទីមួយក្នុងប្រវត្តិសាស្ត្រ ដែលធ្លាប់ឡើងទៅលេងនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League រហូតដល់ទៅ១៦ដង៕

ខាងក្រោមនេះជារូបភាពនិងវីដេអូ Highlight ពីការប្រកួតកាលពីយប់មិញ៖ 

សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]