ម៉ាឡេស៊ី៖ ក្រុម Pahang របស់ ចាន់ វឌ្ឍនាកា នឹងត្រូវតទល់ក្រុម Terengganu FC របស់  ធារី ចន្ថាប៊ីន នៅយប់នេះ ក្នុងការប្រកួតពានរង្វាន់លីកម៉ាឡេស៊ី ឆ្នាំ២០១៨ នៅយប់នេះវេលាម៉ោង៨។ 

តារាងការប្រកួត

ក្រុម Pahang កំពុងបង្ហាញទម្រង់លេងរបស់ខ្លួនបានល្អ ដោយកាលពីសប្ដាហ៍មុន ពួកគេអាចយកឈ្នះ Melaka United ២-០ ខណៈចំណាត់ថ្នាក់វិញ គឺពួកគេកំពុងឈរលេខ២ មាន១៤ពិន្ទុ តាមពីក្រោយក្រុមលេខ១ Johor ៤ពិន្ទុ។

ក្រឡេកទៅមើលក្រុម Terengganu របស់ ធារី វិញ កាលពីសប្ដាហ៍មុនប្រកួតបានត្រឹមស្មើគ្នា ១-១ ទល់នឹងក្រុម Kedah ក្នុងដីខ្លួនឯង ខណៈចំណាត់ថ្នាក់វិញ គឺពួកគេកំពុងស្ថិតនៅលេខ ៤ មាន១២ពិន្ទុ។

ចាំមើលថាតើយប់នេះ ក្រុមរបស់ វឌ្ឍនា ឫ ក្រុមរបស់ ធារី ជាអ្នកទទួលបាន ៣ពិន្ទុ?  

តារាងពិន្ទុលីកកំពូលម៉ាឡេស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]