ភ្នំពេញ៖ កំពូលតារាចម្រៀងពីរដួងប្រចាំផលិតកម្មរស្មីហង្សមាស ក៏ដូចជាដៃគូចម្រៀងដ៏សាកសម ដែលមហាជនជាច្រើនគាំទ្រ លោក ឆន សុវណ្ណរាជ និងកញ្ញា ឱក សុគន្ធកញ្ញា កាលពីថ្មីៗនេះ បានចាប់ដៃគ្នាឡើងឆាក ច្រៀងចម្រៀងបទមរតកដើម ក្នុងកម្មវិធីមួយ។

យ៉ាងណាមិញ ប្រិយមិត្តដែលជាអ្នកគាំទ្រដៃគូចម្រៀងពីរដួងនេះ ច្បាស់ជាជ្រាបហើយថា អ្នកទាំងពីរតែងតែឡើងច្រៀងជាមួយគ្នានៅលើឆាកតន្រ្តី ជាញឹកញាប់ៗ ព្រោះថាអ្នកទាំងពីរគឺជាដៃគូចម្រៀង ដែលមហាជនជាច្រើនពេញចិត្តយ៉ាងខ្លាំង។ ប៉ុន្តែមហាជនជាច្រើន ពិតជាកម្រនឹងឃើញអ្នកទាំងពីរ ច្រៀងបទមរតកដើមជាមួយគ្នា ព្រោះថាភាគច្រើន កម្មវិធីរបស់អ្នកទាំងពីរច្រៀងម្តងៗ សុទ្ធតែជាកម្មវិធីតន្ត្រីសម័យ។

ទោះជាយ៉ាងណាក្តី នៅពេលដែលមហាជនបានឃើញ តារាពីរដួងច្រៀងបទមរតកដើមរួមគ្នាបែបនេះហើយ ពួកគេពិតជាសរសើរដល់សម្លេងរបស់អ្នកទាំងពីរ ព្រោះថាចម្រៀងមួយបទនេះ ពិតជាសាកសមសម្រាប់អ្នកទាំងពីរខ្លាំងមែនទែន៕

ប្រភពហ្វេសប៊ុក៖ Samonn Yem

កុំឲ្យខាតពេលយូរទស្សនាវីដេអូខាងក្រោម៖ 

សុវណ្ណរាជ និង សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា