អង់គ្លេស៖ លោក Pep Guardiola បានបង្ហើបពីការសម្រេចចិត្តដ៏ពិបាកមួយ តាំងពីលោកចូលមកកាន់ដំណែងក្នុងក្លិប Manchester City។

អតីតគ្រូបង្វឹករបស់ក្រុម Barcelona រូបនេះបាននិយាយក្នុងបទសម្ភាសមួយថា ការសម្រេចចិត្តឲ្យកីឡាករ Joe Hart ចាកចេញពីក្លិប គឺជារឿងដែលលំបាកបំផុតតាំងតែពីលោកមកកាន់តំណែងជាគ្រូបង្វឹកក្លិប Manchester City។ 

លោក Pep Guardiola និង កីឡាករ​ Joe Hart

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបន្តថា វាមិនមែនជារឿងងាយស្រួលទេក្នុងការសម្រេចចិត្តឲ្យកីឡាករដែលបង្ហាញខ្លួនឲ្យក្រុមជាង ២៥០ប្រកួត ចាកចេញពីក្លិប។

កីឡាករ​ Joe Hart កាលលេងនៅ Manchester City

គួរឲ្យដឹងថា Joe Hart បានចំណាយពេលជាង១១ឆ្នាំមកហើយជាមួយក្រុម Manchester City ប៉ុន្តែនៅឆ្នាំ២០១៧ កីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រូវបានលោក Guardiola ឲ្យរូបគេទៅចូលរួមជាមួយ West Ham ក្នុងលក្ខខណ្ឌខ្ចីជើង៕ 

កីឡាករ​ Joe Hart

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]