អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យ Barcelona បានលើកពានក្របខ័ណ្ឌ La Liga ជាផ្លូវការក្រោយពីបំបាក់ក្រុមបាតតារាង Deportivo de La Coruna ក្នុងលទ្ធផល ៤ទល់២ កាលពីយប់មិញ។

ក្នុងការប្រកួតតង់ទី១ មិនទាន់បានប៉ុន្មានផង ពោលគឺនៅនាទីទី៧ កីឡាករចំណូលថ្មី Philippe Coutinho ស៊ុតបញ្ចូលទីជួយឲ្យក្រុម Barcelona នាំមុខមុន។ មកដល់នាទីទី៣៨  Messi បានស៊ុតមួយគ្រាប់បន្ថែមទៀត ឲ្យក្រុមអ្នកមានបុណ្យមួយនេះកាន់តែមានសង្ឃឹម។

ប៉ុន្តែនៅនាទីទី៤០ Lucas Perez បានវាយបករកមួយគ្រាប់ឲ្យ Deportivo វិញ ដោយតង់ទីមួយបញ្ចប់ដោយលទ្ធផល២-១។

ចូលមកដល់តង់ទីពីរ ក្រុម Deportivo ហាក់ដូចជាមានប្រៀបជាង ដោយកីឡាករ Emre Colak រកគ្រាប់បាល់ ធ្វើឲ្យក្រុមបាតតារាងមួយនេះតាមស្មើក្នុងលទ្ធផល ២-២។

លុះជិតចុងម៉ោងទៅហើយ ពោលគឺនៅនាទីទី៨៣ Messi ដដែល ស៊ុតបានមួយគ្រាប់ ព្រមទាំងបន្ថែមមួយគ្រាប់ទៀតនៅនាទីទី៨៥ ធ្វើឲ្យ Barcelona ឈ្នះការប្រកួតក្នុងលទ្ធផល ៤-២។

ជ័យជម្នះនេះធ្វើឲ្យក្រុមក្នុងរដ្ឋកាតាឡាន់នេះ ឈ្នះពានលីកកំពូល La Liga ជាផ្លូវការ ទោះនៅសល់៤ប្រកួតទៀតសម្រាប់លេងក៏ដោយ។

គួរឲ្យដឹងថា Messi បានក្លាយជាកីឡាករដំបូងក្នុងប្រវត្តិសាស្ត្រដែលរកបានជាង៣០គ្រាប់ក្នុងរយៈពេល ៧រដូវកាលជាប់ៗគ្នា៕ 

ខាងក្រោមគឺជារូបភាពនិងវីដេអូ Highlight ការប្រកួតកាលពីយប់មិញ៖

សកម្មភាពមុនការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្រោយការប្រកួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]