ជប៉ុន៖ កាលពីពេលថ្មីនេះៗ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ជប៉ុនជាច្រើនបានសហការគ្នាដូចជា Brave Robotic ,  Astric, amusement park ride builder និង Sansei Technologies បង្កើតមនុស្សយន្តមួយប្រភេទ ដែលអាចប្រែកាយក្លាយជារថយន្តដូចដែលយើងបានធ្លាប់ឃើញក្នុងរឿងអីចឹង។

មនុស្សយន្តប្រែកាយនេះត្រូវបានគេឲ្យឈ្មោះថា “J-deite RIDE” ដែលវាអាចប្រែកាយពីមនុស្សយន្តដែលអាចដើរបានយឺតៗ ឲ្យក្លាយជារថយន្តបានដែលអាចបើកបរបាន ដោយម៉ាស៊ីនរបស់គេអាចបញ្ជាតាមប្រព័ន្ធ Wireless Network បានទៀតផង។

មនុស្សយន្តនេះមានកម្ពស់ជាង ៤ម៉ែត្រ ដែលអាចប្រើកាយជារថយន្ត ហើយអាចឲ្យមនុស្ស២នាក់ជិះបានទៀតផង។

ខាងក្រោមជារូបភាព និង រីដេអូពីមនុស្សយន្តប្រែកាយ៖ 

មនុស្សយន្តប្រែកាយ
មនុស្សយន្តប្រែកាយជារថយន្ត
មនុស្សយន្តប្រែកាយជារថយន្ត

យ៉ាងណាមិញ មនុស្សយន្តប្រែកាយ J-Deite RIDE នឹងត្រូវបានបង្ហាញនៅកម្មវិធី GoldenWeek DOKIDOKI Festa ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ខែមេសា ដល់ថ្ងៃទី ៦ខែឧសភា ឆ្នាំ២០១៨ នៅប្រទេសជប៉ុន ហើយគេគ្រោងបង្ហាញនៅពិព័រណ៍ Attractions Expo 2018 ដែលជាពិព័រណ៍ពាណិជ្ជកម្មដ៏ធំបំផុតមួយ ក្នុងខែវិច្ឆិកាខាងមុខ នារដ្ឋផ្លរីដា នៃសហរដ្ឋអាមេរិកផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]