រាជធានីភ្នំពេញ ៖ រថយន្ដ​ស៊េរី​ទំនើប​ម៉ាក​អេ​ស្កា​លែ​ត SRX ពណ៌​ស ​បើក​បោះពួយ​ទៅ​បុក​ខឿ​ន​សួនច្បារ​ផ្លូវភ្លោះ​ហោះ ហើយ​បុក​​​សសរ​បង្គោល​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​រួច​ផ្លោង​រំលង​សួន​ទៅ​ធ្លាក់​លើ​ផ្លូវ​ម្ខាង​ទៀត​ ​បណ្ដាល​ឱ្យ​ដាច់​កង់​មុខ​ខាងស្ដាំ តែមិន​បណ្ដាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​​ដល់​មនុស្ស​ទេ ។ ហេតុការណ៍​នេះ​​​​​​​​​​​​​កើតឡើង​កាលពី​វេលាម៉ោង​១​និង​២០​នាទី​រំល​ង​​អធ្រាត្រ​ថ្ងៃ​ទី​១២ មីនា តាម​មហាវិថី​ព្រះ​មុនី​វង្ស​កែង​ផ្លូវលេខ២៤១ ជិត​ស្ថានទូត​អា​ល្លឺ​ម៉​ង់ ក្នុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា ។

សន្ដិសុខ​ដែល​យាម​នៅ​ជិត​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ដ​ម៉ាក​អេ​ស្កា​លែ​ត SRX ពណ៌​ស ជិះ​គ្នា​ប្រមាណ​​​​​​​​​​​​​​​​​​​​ជា៤​-​៥​នាក់ បើក​តាម​​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើតក្នុង​​ល្បឿន​លឿន ​​​​​​​​​​​​​​​​​​​​​​​​ខណៈ​មក​ដល់​ផ្លូវកែង​២៤១ ជា​ផ្លូវភ្លោះ​សំពៅ​មាស​ក៏បត់​ស្ដាំ ដោយ​រថយន្ដ​បោះពួយ​លឿន​ពេក​ទើបជ្រុល​ទៅ​បុក​ខឿ​ន​សួនច្បារ​ផ្លូវភ្លោះ​ហោះ​ទៅ​បុក​បង្គោល​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រួច​ផ្លោង​រំលង​សួន​ច្បារ​ទៅ​ធ្លាក់​ផ្លូវ​ម្ខាង​ទៀត បណ្តាល​​ឱ្យ​រថយន្ដ​ដាច់​កង់​មុខ​ខាងស្ដាំ និង​ផ្ទុះ​ពោង​សុវត្ថិភាព​៤ តែ​មិន​បណ្ដាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ដ​រង​របួស​ទេ ។
រថយន្ដ​បង្កហេតុ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]