បរទេស៖ ដូចដែលយើងបានដឹងស្រាប់រួចមកហើយថា ទូរស័ព្ទ iPhone នៅពេលដែលចេញស៊េរីថ្មីមកម្តងៗ បើនិយាយពីតម្លៃវិញគឺ ថ្លៃកប់ពពកដែលលើលពីទូរស័ព្ទដទៃទៀត តែទោះជាយ៉ាងណាក៏ដោយ វាក៏នៅមានអ្នកប្រើប្រាស់ដដែល ក៏ព្រោះ លក្ខណៈទូរស័ព្ទនេះចេះតែមានអ្វីដែលប្លែក សម្រាប់ទាក់ទាញចិត្តមនុស្សគ្រប់រូបឲ្យប្រើប្រាស់ជាបន្តបន្ទាប់ទៀត។

តាមប្រភពព័ត៌មានមួយបានមកពីអ្នកវិភាគ KGI និងអ្នកអត្ថាធិប្បាយ Apple ញឹកញាប់ លោក Ming-Chi Kuo តាមរយៈវេបសាយ MacRumors បានឲ្យដឹងថាទូរស័ព្ទ iPhone ដែលចេញក្នុងឆ្នាំ២០១៨នេះ អាចនឹងមានតម្លៃសមរម្យ ពោលគឺត្រឹមពាក់កណ្តាលនៃតម្លៃ iPhone X ប៉ុណ្ណោះ។

រូបតំណាង iPhone ២០១៨

លោក Kuo ក៏បានលើកឡើងទៀតថា៖ " iPhone ដែលមានទំហំអេក្រង់ ៦,១អ៊ីញនេះ អាចនឹងមានពីរប្រភេទគឺ អាចប្រើប្រាស់បានជាមួយស៊ីម១ផង និងស៊ីម២ ផង។ គាត់បានបន្ថែមទៀតថា iPhone នេះអាចចេញជា៣ ប្រភេទខុសៗគ្នា គឺ iPhone ដែលមានអេក្រង់ OLED  ទំហំ ៥,៨ និង ៦,៥ អ៊ីញ ហើយមួយទៀតគឺ iPhone ដែលមានអេក្រង់ TFT-LCD ដែលមានទំហំ ៦,១ អ៊ីញ។

ចំពោះតម្លៃវិញ វាត្រូវបានគេនិយាយថាចន្លោះពី ៥៥០ ដុល្លារទៅ ៦៥០ ដុល្លារ សម្រាប់ iPhone ប្រើស៊ីមមួយ។ ចំណែក iPhone ប្រើស៊ីមពីរមានតម្លៃ ៦៥០ ដុល្លារទៅ ៧៥០ ដុល្លារ"។ នេះបើយោងតាមកំណត់សំគាល់ពីប្រភពដដែល៕

ខាងក្រោមជារូបភាពiPhone ២០១៨៖ 

រូបតំណាង iPhone ២០១៨
រូបតំណាង iPhone ២០១៨
រូបតំណាង iPhone ២០១៨
រូបតំណាង iPhone ២០១៨

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]