ភ្នំពេញ៖ កញ្ញា ជីជី គឺជាពិធីការិនីដ៏មានប្រជាប្រិយភាពមួយរូប ដែលបានសាងភាពល្បីល្បាញរបស់ខ្លួន រយៈពេលជាច្រើនឆ្នាំមកហើយ ជាមួយនឹងស្នាដៃកាន់កម្មវិធីទូរទស្សន៍ធំៗយ៉ាងច្រើន ស្ទើរតែរាប់មិនអស់។

ជាមួយគ្នានេះ ចំណែកឯកញ្ញា បេប៊ី វិញ នាងមិនត្រឹមតែជាតារាចម្រៀងមួយរូបដែលមានសម្លេងពិរោះ និងពូកែខាងរាំមួយមុខនោះទេ ប៉ុន្តែនៅពេលនេះ នាងបានក្លាយខ្លួនជាពិធីការិនីប្រចាំទូរទស្សន៍ CTN ថែមទៀតផង។ ដែលទាំងនេះ គឺជាហេតុធ្វើឲ្យតារារូបស្រស់ម្នាក់នេះ កាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជន កាន់តែច្រើនបន្ថែមទៀត។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ នៅលើគណនីហ្វេសប៊ុករបស់កញ្ញា ជីជី បានបង្ហោះរូប២សន្លឹក ក្នុងឈុតពណ៌សជាមួយកញ្ញា បេប៊ី។ ក្នុងនោះដែរ រូប២សន្លឹកនោះ បានទទួលការចាប់អារម្មណ៍ខ្លាំងមែនទែន នៅពេលដែលឃើញសម្រស់របស់អ្នកទាំង២ ស្រស់សោភាមិនចាញ់គ្នាបែបនេះ។

ម៉្យាងវិញទៀត សម្រាប់រូប២សន្លឹកនេះផងដែរ ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិបាកសម្រេចចិត្តមែនទែន រវាងសម្រស់របស់អ្នកទាំង២ ថាតារាម្នាក់ណាលេចធ្លោជាងគេក្នុងឈុតស ដ៏ស្រស់ស្អាតមួយឈុតនេះ៕

ដូច្នេះហើយ ប្រិយមិត្តអ្នកអានជួយដាក់ពិន្ទុទៅមើល តើរវាងអ្នកទាំង២ក្នុងឈុតសដូចគ្នានេះ ម្នាក់ណាដែលលេចធ្លោ និងស្រស់ស្អាតជាងគេ?

បេប៊ី
ជីជី
ជីជី និង បេប៊ី ក្នុងឈុតសដូចគ្នា
ជីជី និង បេប៊ី ក្នុងឈុតសដូចគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]