អាមេរិក៖ កាលពីពេលថ្មីនេះៗ អាមេរិកបានបង្កើតយន្តហោះម៉្យាង ដែលធំជាងគេលើពិភពលោក ឈ្មោះថា Stratolaunch ដែលនឹងត្រូវដាក់ដំណើរការជាលើកដំបូងនៅរយៈពេលប៉ុន្មានខែខាងមុខនេះ។

រូបភាពយន្តហោះ Stratolaunch

Stratolaunch គឺជាយន្តហោះមួយប្រភេទ ដែលវាពិតជាមានលក្ខណៈខុសពីយន្តហោះធំៗដទៃទៀត ដោយសារវាមានតួខ្លួនដល់ទៅពីរ  មានស្លាបម៉ាស៊ីនធំៗ ចំនួន៦  និងកង់ដល់ទៅ ២៨ សម្រាប់ទ្រទម្ងន់យន្តហោះដែលមានទម្ងន់រហូតដល់ ២២ម៉ឺនគីឡូក្រាម ដោយមិនទាន់រាប់ការផ្ទុកទំនិញ និងមនុស្ស ហើយវាអាចទ្រទម្ងន់សរុបបានច្រើនបំផុតគឺ ៥៨ម៉ឺនគីឡូក្រាមឯណោះ ដែលវាពិតជាអស្ចារ្យខ្លាំងណាស់។

រីឯចំណុចដែលទាក់ទាញមួយទៀត គឺប្រវែងស្លាបរបស់វាទាំងសងខាងវែងជាងតារាងបាល់ទាត់ទៅទៀត ពោលគឺមានប្រវែងសរុប ១១៧ ម៉ែត្រ ដែលត្រូវបានគេចាត់ទុកថា វាជាយន្តហោះដែលមានប្រវែងស្លាបវែងជាងគេបំផុតនៅលើពិភពលោក។

មិនត្រឹមតែអាចផ្ទុកទំនិញ និងដឹកអ្នកដំណើរប៉ុណ្ណោះទេ Stratolaunch គ្រោងនឹង ដឹកជញ្ជូនគ្រាប់មីស៊ីល  គ្រាប់រ៉ុកកែ្កត និងផ្កាយរណបតូចៗបានផងដែរ៕

ខាងក្រោមនេះជារូបភាព និង វីដេអូពី Stratolaunch៖ 

រូបភាពយន្តហោះ Stratolaunch
រូបភាពយន្តហោះ Stratolaunch
រូបភាពយន្តហោះ Stratolaunch
រូបភាពយន្តហោះ Stratolaunch
រូបភាពយន្តហោះ Stratolaunch
រូបភាពយន្តហោះ Stratolaunch
រូបភាពយន្តហោះ Stratolaunch
រូបភាពយន្តហោះ Stratolaunch
រូបភាពយន្តហោះ Stratolaunch
រូបភាពយន្តហោះ Stratolaunch
រូបភាពយន្តហោះ Stratolaunch
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]