ខេត្តមណ្ឌលគិរី ៖ យុវជន​ជា​ជាង​ចម្លាក់​ឈើ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹងកន្លែង ​ក្រោយត្រូវចរន្តភ្លើង​បាន​ឆក់​ ​បង្ក​ការភ្ញាក់​ផ្អើលកាលពី​វេលា​ម៉ោង​០២ ​និង​៤៥​នាទីថ្ងៃទី២០ េមសា ស្ថិត​ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍បន្តថា ​ជន​រង​គ្រោះខាងលើ ឈ្មោះ ស៊ុន រិ​ទ្ធ​សា ​អាយុ​១៧​ឆ្នាំ ជា​កម្មករ​ឆ្លាក់​ឈើ ។​បើ​នគរបាល​បាល​​ឱ្យ​​ដឹង​ថា ជន​រង​គ្រោះ​មានស្រុក​កំណើតភូមិ​កប្បាស់ ឃុំ​ឈើ​ទុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ​សព្វថ្ងៃ បានមក​​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

​ប្រភពបន្តថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​បញ្ឆេះ​ម៉ាស៊ីនភ្លើង​ ដើម្បី​ឆ្លាក់​និង​ដាប់ឈើ​ធ្វើ​រូបសំណាក​ផ្សេង​ៗ​ ។ ក្នុង​ពេល​កំពុង​ដាប់ និង​ខួង​ដោយ​ប្រើ​ម៉ូ​ទ័​រ​អគ្គិសនី ក៏​ប៉ះ​និង​មុខតំណ​​ខ្សែភ្លើង​ដែល​ដាច់ បណ្តាល ឱ្យ​ឆក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ពិនិត្យ​សាកសព និង​កន្លែង​កើតហេតុ​នឹង​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសា​ឆក់​ចរន្តអគ្គិសនី ពិតប្រាកដ​មែន មិន​មាន​ពាក់​ព​ន្ធ័​ករណី​ឃាតកម្ម​ឡើយ ។

ទោះជា​យ៉ាងណា​ករណី​ខាងលើ ម្ចាស់​សិប្បកម្ម​ចម្លាក់​ឈើ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ហើយ​ចំពោះ​ការ​ទទួលខុសត្រូវ​លើ​គ្រោះថ្នាក់​បណ្តាល​ឲ្យ​ស្លាប់​កម្មករ​ក្នុង​កន្លែង​ការងារ​បែប​នេះ ក៏​គេ​នៅ​មិន​ទាន់​ទទួល​ព័ត៌មាន​ពី​សមត្ថកិច្ច​ថា តើ​ម្ចាស់​ទីតាំង​នឹង​មាន​សំណង ឬ​ប្រឈម​មុខ​ច្បាប់​បែប​ណា​នោះ​ទេ​៕

យុវជន​ជា​ជាង​ចម្លាក់​ឈើ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹងកន្លែង
យុវជន​ជា​ជាង​ចម្លាក់​ឈើ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹងកន្លែង
យុវជន​ជា​ជាង​ចម្លាក់​ឈើ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹងកន្លែង

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]